ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​នឹកស្មាន​សោះ​ថា អយ​ស្ទើរ​ល្អ​ចំពោះ​សុខភាព​បែបនេះ​សោះ​
18, Mar 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អយ​ស្ទើរ​គឺជា​ប្រភេទ​ងាវ​សមុទ្រ​មួយ​ប្រភេទ​ដែល​រស់នៅក្នុង​ទឹកសមុទ្រ​ជ្រៅៗ​។ ទោះបីជា​យ៉ាងណាក៏ដោយ ក្រៅពី​មានឱជារស​ឆ្ងាញ់ វា​ក៏មាន​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​មនុស្ស​យើង​ដែរ​។



អយ​ស្ទើរ​ផ្ទុក​ទៅដោយ​ជីវជាតិ​ជាច្រើន ជាពិសេស​សម្បូរ​ទៅដោយ​វីតាមីន និង​ជាតិ​រ៉ែ​ដូចខាងក្រោម​នេះ​៖
 
​វីតាមីន B12
 
​ជីវជាតិ​មួយ​នេះ​សំខាន់​ណាស់​សម្រាប់​ថែរក្សា​ប្រព័ន្ធ​សរសៃប្រសាទ ការរំលាយ​អាហារ និង​បង្កើត​កោសិកា​គ្រាប់​ឈាម​។ សម្រាប់​មនុស្ស​ភាគច្រើន ជាពិសេស​ចាស់ៗ គឺ​មិនសូវមាន​វីតាមីន​នេះ​គ្រប់គ្រាន់​ឡើយ​។​

​ជាតិ​ស័​ង្គ​សី​
 
​ជាតិ​រ៉ែ​មួយ​នេះ​ដើរតួនាទី​សំខាន់​ណាស់​សម្រាប់​សុខភាព​ប្រព័ន្ធ​ភាពស៊ាំ ការរំលាយ​អាហារ និង​ការលូតលាស់​របស់​កោសិកា​។ ត្រឹមតែ​ការ​ញ៉ាំ​អយ​ស្ទើរ ១០០​ក្រាម ក៏​អាច​ផ្តល់នូវ​ជីវជាតិ​មួយ​នេះ​រហូតដល់ ៦០០​ភាគរយ​នៃ​តម្រូវការ​ប្រចាំថ្ងៃ​ដែរ​។​
 
​សេ​ឡេ​ញ៉ូ​ម​
 
​ជាតិ​រ៉ែ​មួយ​នេះ​ជួយ​ថែរក្សា​មុខងារ​របស់​ក្រ​ពេញទី​រ៉ូ​អ៊ី​ត និង​ការរំលាយ​អាហារ​។ វា​ក៏​ដើរតួនាទី​ជា​អង់​ទី​អុកស៊ីដ​ង់​ដ៏​ខ្លាំងក្លា​មួយ ក្នុង​ការជួយ​បង្ការ​ភាព​ខូចខាត​របស់​កោសិកា​ដែល​បង្កឡើង​ដោយ​រ៉ាឌីកាល​សេរី​ដែរ​។ 
 
​វីតាមីន D
 
​វីតាមីន​មួយ​នេះ​សំខាន់​សម្រាប់​សុខភាព​ប្រព័ន្ធ​ភាពស៊ាំ ការលូតលាស់​របស់​កោសិកា និង​សុខភាព​ឆ្អឹង​។ មនុស្ស​ភាគច្រើន​ខ្វះ​វីតាមីន​មួយ​នេះ ជាពិសេស​អ្នក​ដែល​រស់នៅក្នុង​អាកាសធាតុ​ត្រជាក់​តៗ​តែម្តង​។​
 
​ជាតិ​ដែក​
 
​រាងកាយ​មនុស្ស​យើង​ត្រូវការ​ជាតិ​ដែក​ដើម្បី​បង្កើតជា​អេ​ម៉ូ​ក្លូ​ប៊ី​ន និង​Myoglobin ជា​ប្រូតេអ៊ីន​ដែល​ដឹកនាំ​អុកស៊ីសែន​ដើម្បី​ចិញ្ចឹម​រាងកាយ​។ មនុស្ស​ភាគច្រើន​មិន​ទទួលបាន​ជាតិ​ដែល​គ្រប់គ្រាន់​ពីរ​បប​អាហារ​ឡើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com