ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការញ៉ាំទឹកក្រូចឆ្មារក្តៅឧណ្ហៗមួយពែង ល្អចំពោះសុខភាពដល់ម្លឹងផង!!!
× ការញ៉ាំទឹកក្រូចឆ្មារក្តៅឧណ្ហៗនៅពេលព្រឹក អាចជួយដោះស្រាយបញ្ហាលើការរំលាយអាហារ។
តាមការសិក្សាបានឲ្យដឹងថា ជម្រើសដែលអ្នកញ៉ាំទឹកក្រូចឆ្មារក្តៅឧណ្ហៗបែបនេះនៅពេលព្រឹករាល់ថ្ងៃនឹងជួយធ្វើឲ្យរាងកាយស៊ាំខ្លួននឹងជំងឺទាំងឡាយ។
ទឹកក្រូចឆ្មារមិនមែនដូចជាភេសជ្ជៈផ្សេងៗឡើយតែវាផ្តល់ឲ្យរបស់មានប្រយោជន៍ដល់រាងកាយយើងច្រើនណាស់ដូចជា វីតាមីន ជាតិរ៉ែ និងសារធាតុសំខាន់ៗ។ វាក៏ជាអ្នកបង្កើនថាមពលក្នុងរាងកាយដែរនៅពេលញ៉ាំវាព្រឹកឡើងដំបូងគេ ហើយជាលិកាក្នុងខ្លួនក៏អាចច្រោះជាតិពុលចេញបានដែរ។
អត្ថប្រយោជន៍នៃការញ៉ាំទឹកក្រូចឆ្មារក្តៅឧណ្ហៗនៅពេលព្រឹករាល់ថ្ងៃមានដូចជា៖
• ជួយរក្សាតុល្យភាព pH ក្នុងឈាម
• សម្បូរវីតាមីន C ដែលអាចពង្រឹងដល់ប្រព័ន្ធភាពស៊ាំកាន់តែខ្លាំង និងប្រឆាំងជំងឺផ្តាសាយ
• វីតាមីន C របស់ក្រូចឆ្មារក៏សំខាន់សម្រាប់ជួយឲ្យស្បែកលូតលាស់ប្រកបដោយសុខភាពល្អ និងកំចាត់ជំងឺមុនបានដែរ
• ក្រូចឆ្មារមានសារធាតុ Pectin Fiber ដែលអាចជួយប្រឆាំងនឹងការឃ្លានខ្លាំងខុសទំនង និងកុំឲ្យឡើងទម្ងន់លឿនដែរ
• ទឹកក្រូចឆ្មារជួយច្រោះជាតិពុល និងសារធាតុដែលមិនត្រូវការចេញពីផ្លូវរំលាយអាហារ។ ក្រៅពីនេះទឹកក្រូចឆ្មារក្តៅឧណ្ហៗក៏ល្អសម្រាប់ពង្រឹងដល់អាការៈក្រហាយដើមទ្រូង ក្រពះមិនកិនអាហារល្អ និងហើមពោះដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com