ជាតិ
សង្គមជាតិ
ប៉ូលិស​កំពុង​​សួរចម្លើយ​ជនជាតិ​ជប៉ុន​២​នាក់ ដែល​ប្លន់​សម្លាប់​អ្នករត់​តាក់ស៊ី​នៅ​ស្រុក​ពួក​
18, Mar 2019 , 11:45 am        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ ជនជាតិ​ជប៉ុន​២​នាក់ ត្រូវបាន​ចាប់ខ្លួន​ក្រោយ​ពេលធ្វើ​សកម្មភាព​ប្លន់​សម្លាប់​អ្នករត់​តាក់ស៊ី​ម្នា​ក់នៅ​ស្រុក​ពួក ខេត្តសៀមរាប​។ តាម​ការបញ្ជាក់​របស់​មន្ត្រីនគរបាល នៅ​ព្រឹក​នេះ​អាជ្ញាធរ​កំពុង​បន្ដ​សាកសួរ​ចម្លើយ​ជនសង្ស័យ​ទាំង​២ ក៏ដូចជា​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​

 
​ប្រភពពី​មន្ត្រី​នៃ​អធិការនគរបាល​ស្រុក​ពួក​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យដឹងថា ជនជាតិ​ជប៉ុន​ទាំង​២​កំពុង​ស្ថិតនៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​សាកសួរ​ចម្លើយ​បន្ត និង​កសាង​សំណុំរឿង​ទៅ​តុលាការ​។ ប្រភព​បន្តថា តាម​ការសាកសួរ​ជនជាតិ​ជប៉ុន​ទាំង​២​នាក់ មាន​អាយុ​២៤​ឆ្នាំ​ដូចគ្នា បាន​ចូលមក​កម្ពុជា​តាម​ច្រកព្រំដែន​ប៉ោយប៉ែត​នៅ​ថ្ងៃទី​១៦ មីនា ឆ្នាំ​២០១៩​។ ជន​ទាំង​២​បាន​ឆ្លើយថា ពួកគេ​មានគំនិត​មក​ប្លន់​នេះ ដោយសារ​ចង់បាន​ប្រាក់​។ តាម​ការពិនិត្យ​របស់​នគរបាល ជនសង្ស័យ​ទាំង​២ ពុំមាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ទេ ហើយ​ធ្លាប់​ចូលទៅ​ប្រទេស​វៀតណាម​នៅ​ឆ្នាំ ២០១៨​។​
 
​គួរ​បញ្ជាក់ថា ករណី​ឃាតកម្ម​គិតទុក​ជាមុន (​សម្លាប់​ប្លន់​យក​ឡាន​) កើតឡើង​នៅ​ចំណុច​លើផ្លូវ​ជាតិ​៦ ខាងលិច​ជាប់​ស្ថានីយ៍​ថ្លឹង​រថយន្ត​ស្រុក​ពួក ភូមិ​ពួក​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ថ្ងៃទី​១៧ ខែ​មិនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៧ និង​០០​នាទី ។ ជនសង្ស័យ​ជា​ជនជាតិ​ជប៉ុន​ទាំង​ពីររូប​មានឈ្មោះ ISHIDA REIMON ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​ឈ្មោះ NAKA RYUJI ភេទ​ប្រុស អាយុ​២៤​ឆ្នាំ បាន​ជួល​រថយន្ត​១​គ្រឿង​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស្ករ សេរី​ឆ្នាំ​២០០១ របស់​ជនរងគ្រោះ​ឈ្មោៈ ហ៊ឹម ចាន់ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជិះ​ពី​ក្រុង​សិរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ មក​ក្រុង​សៀមរាប ក្នុងតម្លៃ ៣០​ដុល្លារ លុះដល់​ន្លែ​ង​កើតហេតុ ពួកគេ​ក៏​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​អាករ​តែម្ដង និង​បាន​ទាញ​ជនរងគ្រោះ​ទម្លាក់ចោល​លើផ្លូវ​ជាតិ​លេខ​៦​។

ក្រោយ​ធ្វើ​សកម្ម​ភាំ​ព​ប្លន់​រួច ពួកគេ​ក៏​បើក​គេច​ក្នុងទិសដៅ​មក​ក្រុង​សៀមរាប​បាន​ប្រហែល​២០០​ម៉ែត្រ ក៏​បុក​គោយន្ត​កន្ដ្រៃ​ដឹកស្រូវ ក្នុងទិសដៅ​ស្របគ្នា បណ្តាលឱ្យ​បែក​កង់​រេច​ង្កូ​ច​ទៅបុក​សសរផ្ទះ​ប្រជាពលរដ្ឋ​។ បន្ទាប់មក​ជនសង្ស័យ​ក៏បាន​គេចខ្លួន តែ​ត្រូវ​បា​កម្លាំង​នគរបាល​ស្ទាក់​ចាប់បាន​៕
 

Tag:
 ជប៉ុន​
  ឃាតកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com