រថយន្ត
អន្តរជាតិ
ស្ត្រី​បារាំង​ម្នាក់​រង​ពិន័យ​ជាង​១៥០​ដុល្លារ​ព្រោះ​ជក់បារី​ក្នុង​រថយន្ត​ពេល​កូន​នៅ​ជាមួយ​
18, Mar 2019 , 7:19 pm        
រូបភាព
ដោយ: ធីតា
​ច្បាប់​នៅ​ប្រទេស​បារាំង បាន​ហាមឃាត់​អ្នកប្រើប្រាស់​យានយន្ត​ជក់បារី ខណៈដែល​ពួកគេ​ស្ថិតនៅ​ជាមួយ​អនីតិជន​។ ស្ត្រី​ម្នាក់​ឈ្មោះ Christelle បាន​ភ្លេចខ្លួន ដោយ​គាត់​បាន​ល្មើសច្បាប់​នេះ ហើយ​ទីបំផុត​រង​ការពិន័យ​ចំនួន​១៣៥​អឺរ៉ូ (​ជាង​១៥០​ដុល្លារ​អាមេរិក​)​។​

 
​អ្នកស្រី Christelle ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេល​ឃើញ​លិខិត​ពិន័យ ដែល​ផ្ញើទុក​ក្នុង​ប្រអប់​ដាក់​សំបុត្រ​របស់ខ្លួន​។ ស្ត្រី​ដែល​រស់នៅ​ក្រុង Royan ដេ​ប៉ា​តឺ​ម៉​ង់ Charente-Maritime ប្រទេស​បារាំង រូបនេះ រង​ការចោទប្រកាន់ថា បាន​ជក់បារី​នៅ​ចំពោះមុខ​កូន​របស់ខ្លួន ខណៈ​ស្ថិតនៅក្នុង​រថយន្ត​។​
 
​ក្រោយ​រង​ពិន័យ​១៣៥​អឺរ៉ូ អ្នកស្រី Christelle បានបញ្ជាក់​ប្រាប់​កាសែត Sud-Ouest ថា អ្នកស្រី​ច្រ​លំពាក់​ព័ន្ធ​នឹង​ផ្លូវច្បាប់​។ អ្នក​ស្មានថា ច្បាប់​ហាមឃាត់​តែ​ការជក់​មុខ​ក្មេង​ក្រោយ​អាយុ​១២ ឬ​១៣​ឆ្នាំ​ប៉ុណ្ណោះ ដោយ​ភ្លេច​គិតថា កូនប្រុស​របស់គាត់​ដែលមាន​អាយុ​១៧​ឆ្នាំ ក៏​ជា​អនីតិជន​ម្នាក់​ផងដែរ​។​
 
​មាត្រា​ច្បាប់​នៅ​បារាំង​ស្តីពី​សុខភាព​សាធារណៈ បាន​ហាមប្រាម​ការជក់បារី​ក្នុង​រថយន្ត​ដែលមាន​វត្តមាន​ក្មេង​អាយុ​ក្រោម​១៨​ឆ្នាំ​។ បើតាម​គេហទំព័រ service-public.fr អ្នកប្រព្រឹត្ត​ខុស​ប្រឈម​ការពិន័យ​រហូតដល់​ទៅ​៧៥០​អឺរ៉ូ​ផងដែរ ប៉ុន្តែ​ជាទូទៅ គឺ​ស្ថិតក្នុង​រង្វង់​១៣៥​អឺរ៉ូ​។​
 
​អ្នកស្រី Christelle សោកស្តាយ​ចំពោះ​ការធ្វេសប្រហែស​របស់ខ្លួន​។ លោកស្រី Jacqueline Cazorla ស្នងការ​ប្រចាំ​ក្រុង Royan បានបញ្ជាក់​ប្រាប់ Sud-Ouest ថា លោកស្រី​មិន​ចង់​ត្រឹមតែ​ការហាម​ប្រាម​ជក់បារី​នោះឡើយ តែ​លោកស្រី​ចង់​ហាម​ការបើក​រថយន្ត​ដោយ​ប្រើ​ទូរ​សព្ទ និង​កាន់​សាំង​វិច​នៅក្នុង​ដៃ ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com