ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
ការប្រើ​អ៊ីនធឺណិត​នឹង​កាន់​តែមាន​សុវត្ថិភាព ដរាបណា​អ្នកប្រើប្រាស់​ដឹងថា​ព័ត៌មាន​ឯកជន​ភាព​សំខាន់​
19, Mar 2019 , 8:59 am        
រូបភាព
រូបភាព៖ ហ្វេសប៊ុកOpen Cyber Talk
រូបភាព៖ ហ្វេសប៊ុកOpen Cyber Talk
​ភ្នំពេញ​៖ អង្គការ​សង្គម​ស៊ីវិល​ជាច្រើន បានរៀបចំ​ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើកទូលាយ ឆ្នាំ​២០១៩ កាលពី​ថ្ងៃទី​១៧ ខែមីនា ក្រោម​ប្រធាន​រួម​«​ឱកាស និង​ហានិភ័យ​ចំពោះ​អ្នកប្រើប្រាស់​អ៊ីនធឺណិត​សម័យថ្មីៗ​»​។ ក្នុងនោះ​ក៏មាន​ប្រធានបទ​រង​មួយចំនួនទៀត​ដែរ ដែល​សុទ្ធតែ​ទាក់ទង​នឹង​ការប្រើប្រាស់​អ៊ីនធឺណិត​។

 
​អ្នកស្រី សន រ៉ា​មណា ជា​អ្នកសម្របសម្រួល​គម្រោង ការពារ​សេរីភាព​មូលដ្ឋាន​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​ចូលរួម​ជា​វាគ្មិន​មួយរូប​ក្នុង​ព្រឹត្តិការណ៍​នេះ សម្រាប់​ប្រធានបទ​រង​មួយ គឺ​ការការពារ​ទិន្នន័យ សុវត្ថិភាព និង​ឯកជន​ភាព​នៅលើ​អ៊ីនធឺណិត​។ ក្នុង​បទ​​សម្ភាស​ជាមួយ​ ThmeyThmey អ្នកស្រី រ៉ា​មណា កត់សម្គាល់​ឃើញថា ប្រជាពលរដ្ឋ​ខ្មែរ បានផ្តល់​ព័ត៌មាន​ពី​ឯកជន​ភាព​របស់ខ្លួន ទៅ​ឲ្យ​អ្នកដទៃ​ដោយ​មិនដឹង​ខ្លួន ហើយក៏​មិនបាន​ដឹងថា​ទិន្នន័យ​ទាំងនោះ ត្រូវបាន​ប្រើប្រាស់​ក្នុង​រូបភាព​បែបណាខ្លះ​នោះទេ​។ ខណៈដែល​កម្ពុជា នៅ​មិនទាន់​មានច្បាប់​ការពារ​ព័ត៌មាន​ឯកជន​ភាព​នៅលើ​អ៊ីនធឺណិត​នៅឡើយ សម្រាប់​អ្នកស្រី រ៉ា​មណា ព័ត៌មាន​ឯកជន​ភាព​គឺជា​ដ៏​សំខាន់ ដែល​វា​ក៏​ពាក់ព័ន្ធ​ដល់​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់​ផងដែរ​។ 
 
​យ៉ាងណាក៏ដោយ ព័ត៌មាន​ពី​ឯកជន​ភាព និង​ទិន្ន័យ​ផ្ទាល់ខ្លួន ជា​រឿង​ដ៏​ថ្មី​សន្លាង​សម្រាប់​ពលរដ្ឋ​កម្ពុជា ដូច្នេះ​ដើម្បី​ឲ្យ​ការប្រើប្រាស់​អ៊ីនធឺណិត​កាន់តែ​មាន​សុវត្ថិភាព ដរាបណា​ពួកគាត់​បាន​យល់​ដឹងថា​ទិន្នន័យ និង​ឯកជន​ភាពជា​រឿង​សំខាន់ ទាមទារ​ពេលវេលា​យូរ និង​ការចូលរួម​ពី​គ្រប់ភាគី​ទាំងអស់ ជាពិសេស​អ្នកប្រើប្រាស់​ផ្ទាល់​។ 
 
​ដើម្បី​ជ្រាប​កាន់តែ​លម្អិត សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស រវាង​កញ្ញា ខន ចំប៉ា នៃ​សារព័ត៌មាន​ថ្មីៗ និង​អ្នកស្រី សន រ៉ា​មណា អ្នកសម្របសម្រួល​គម្រោង ការពារ​សេរីភាព​មូលដ្ឋាន​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដូចតទៅ​៖ 






 

© រក្សាសិទ្ធិដោយ thmeythmey.com