កីឡាជាតិ
ជាតិ
Honda មក​រួមដៃគ្នា​ជាមួយ​Felix ដឹកនាំ U23 កម្ពុ​ជាត​ទល់នឹង​អូស្ត្រាលី កូរ៉េខាងត្បូង និង​ឆាយ​នី​ស​តៃប៉ិ​
19, Mar 2019 , 10:59 am        
រូបភាព
លោក Keisuke Honda និង Felix Dalmas ពេលដឹកនាំក្រុមជម្រើសជាតិកម្ពុជាកាលពីពេលកន្លងទៅ, រូបភាពពី AFP
លោក Keisuke Honda និង Felix Dalmas ពេលដឹកនាំក្រុមជម្រើសជាតិកម្ពុជាកាលពីពេលកន្លងទៅ, រូបភាពពី AFP
ដោយ:
​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក Keisuke Honda នឹង​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុជា​(U23) សម្រាប់​ជំនួប​វគ្គ​ជម្រុះ AFC U23 Championship 2020 ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ស្ថិតក្នុង​ពូ​ល H​។ ខ្សែបម្រើ​ប្រយុទ្ធ​ក្លិប​ក្របខណ្ឌ​កំពូល​អូស្ត្រាលី Melbourne Victory រូបនេះ ត្រូវ​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩​នេះ​។

 
​លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​បញ្ជាក់ថា លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា​នឹង​មកដល់​កម្ពុជា​នៅថ្ងៃនេះ ដើម្បី​ត្រៀម​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុជា សម្រាប់​ជំនួប​វគ្គ​ជម្រុះ AFC U23 Championship 2020​។ ការប្រកួត​ជម្រុះ​នេះ គឺ​ដើម្បី​ស្វែងរក​ក្រុម​ឡើង​ទៅលេង​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ខណៈ​កីឡាករ Honda ក៏មាន​មហិច្ឆតា​ចង់​ជួយ​ឲ្យ​កម្ពុ​ជាមាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​។ 
 
​អ្នកចាត់ការ​ទូទៅ​វ័យ​៣២​ឆ្នាំ​រូបនេះ រួមជាមួយ​គ្រូបង្វឹក​លោក Felix Dalmas ត្រូវ​រួមគ្នា​ដឹកនាំ​ក្រុម U23 កម្ពុជា​តទល់​ជាមួយ​ក្រុម U23 អូស្ត្រាលី កូរ៉េខាងត្បូង និង​ឆាយ​នី​ស​តៃប៉ិ​។ ក្នុង U23 កម្ពុជា​ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍ អូស្ត្រាលី នា​ជំនួប​បើកឆាក​ពូ​ល H នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩ មុន​ប៉ះ U23 កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​២៤ មីនា និង U23 ឆាយ​នី​ស​តៃប៉ិ ក្នុងជំនួប​ចុងក្រោយ​នៅ​ថ្ងៃទី​២៦ មីនា ឆ្នាំ​២០១៩​។ 
 
​ក្រោយ​ចប់​ការប្រកួត​មួយថ្ងៃ​ពោលគឺ​នៅ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៩ កីឡាករ Keisuke Honda នឹង​ហោះ​ពី​កម្ពុជា​នៅ​កាន់​អូស្ត្រាលី ដើម្បី​ជួយ​ក្រុម Melbourne Victory ប្រជែង​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​កំពូល​អូស្ត្រាលី​។ អ្នកចាត់ការ​ទូទៅ Honda បាន​ខកខាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​បង់​ក្លា​ដែ​ស និង​ពានរង្វាន់ AFF U22 Championship ពីរលើក​រួចមកហើយ ដោយសារ​ជាប់​ភារកិច្ច​ជាមួយ​ក្លិប Melbourne Victory៕  
 

Tag:
 បាល់ទាត់​
  Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com