ជាតិ
សម្តេច ស ខេង បញ្ជាក់ថា មុខសញ្ញា​នៅ Rock មាន​ប៉ូលិស​ពាក់ព័ន្ធ​
19, Mar 2019 , 3:58 pm        
រូបភាព
ដោយ: ថ្មីៗ
សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានលើកឡើង​ពី​កិច្ចប្រឹងប្រែង​របស់​សម​ត្ថ​កិច្ច​ក្នុងការ​បង្ក្រាប​ទីតាំង​ក្លិប​កម្សាន្ត​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ជាពិសេស​នៅ​មជ្ឈមណ្ឌល Rock និង​ទីតាំង​ខារ៉ាអូខេ​មួយទៀត​នៅ​សៀមរាប​។​



​ថ្លែង​នា​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃទី​១៩ ខែមីនា នេះ សម្តេច ស ខេង បាន​ព្រមាន​សមត្ថកិច្ច​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ដោយ​សម្តេច​បានកត់សម្គាល់​ថា មុខសញ្ញា​នៅ Rock កន្លង មក មាន​ប៉ូលិស​មួយចំនួន​ពាក់ព័ន្ធ​នឹង​ករណីនេះ​។​

​សម្តេច ស ខេង បានស្នើ​ឲ្យ​មានការ​រៀបចំ​ការប្រឡង​ប្រណាំង​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឡើងវិញ ដើម្បី​ពង្រឹង​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​៕



© រក្សាសិទ្ធិដោយ thmeythmey.com