ជាតិ
សេដ្ឋកិច្ច
ខែមករា និងកុម្ភ: រដ្ឋប្រមូលពន្ធបានចំនួន ៣៥៨លានដុល្លារ
× ភ្នំពេញ៖ រដ្ឋាភិបាលបានប្រមូលចំណូលពន្ធអាករប្រចាំខែមករា និងកុម្ភៈឆ្នាំ២០១៩ ចំនួន ៣៥៨,៧លានដុល្លារអាមេរិក កើនឡើង ១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ។
ចំណូលពន្ធ ៣៥៨លានដុល្លារនេះ គឺស្មើ ១៥,៦៨ភាគរយនៃផែនការប្រមូលពន្ធប្រចាំឆ្នាំ។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ កន្លងមក រដ្ឋាភិបាលបានប្រមូលចំណូលពន្ធបានចំនួន ២១៩៧លានដុល្លារ កើនឡើង ១៣ភាគរយ៕
© រក្សាសិទ្ធិដោយ thmeythmey.com