ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
លោក ប៉េង ឈុន ដាក់ចិត្ត និងពេលវេលាដើម្បីភាពរីករាយរបស់ពលរដ្ឋខេត្តកំពង់ចាម
19, Mar 2019 ,
4:43 pm
រូបភាព
លោក ប៉េង ឈុន ម្ចាស់អាហារដ្ឋាន ស្មៅទន្លេ
×
ដោយ:
កំពង់ចាម៖ ពលរដ្ឋអ្នករស់នៅក្នុងក្រុងកំពង់ចាមភាគច្រើនសុទ្ធតែស្គាល់អាហារដ្ឋានស្មៅទន្លេ។ ពួកគេរឹតតែស្គាល់ម្ចាស់អាហារដ្ឋានដែលនៅប្របនឹងទន្លេមេគង្គនេះ គឺលោក ប៉េង ឈុន។ នៅក្នុងក្រខណ្ឌនៃការជំរុញការវិនិយោគ និងទេសចរណ៍ អាជ្ញាធរខេត្តកំពង់ចាមបានអនុញ្ញាតឲ្យលោក ប៉េង ឈុន កែច្នៃ និងរៀបចំតំបន់ជុំវិញអាហារដ្ឋានរបស់លោក ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ។ ម្ចាស់អាហារដ្ឋានស្មៅទន្លេ ពេញចិត្តនឹងចូលរួមអភិវឌ្ឍខេត្តកំពង់ចាម ដើម្បីពលរដ្ឋខេត្តកំពង់ចាម។
«ថ្ងៃឃើញផ្កា យប់កាលណាឃើញភ្លើងអគ្គិសនីភ្លឺចម្រុះពណ៌»។ នេះជាគំនិតរបស់លោក ប៉េង ឈុន ដែលចង់ឃើញអ្នកភូមិក្នុងក្រុងកំពង់ចាមមានជីវភាព និងជិវិតមានគុណភាព ហើយរីករាយ។ ជាង៤ឆ្នាំហើយ ដែលបុរសវ័យ៣៩ឆ្នាំ ដែលធ្លាប់ធំដឹងក្តីនៅក្នុងភូមិប្របទន្លេមេគង្គ បានបណ្តាក់ទុនបង្កើតហាងអាហារ ដោយមានការរៀបចំជាមួយនឹងការដាំដំណាំ និងសួនផ្កានៅលើច្រាំងមាត់ទន្លេ ដែលបានក្លាយជាទីប្រជុំជនកម្សាន្ត និងហាត់ប្រាណដ៏មានប្រជាប្រិយរបស់ពលរដ្ឋក្នុងក្រុង។
តាមពិតកាលពី៤ឆ្នាំមុន លោក ប៉េង ឈុន បានសាងសង់អាហារដ្ឋានមួយឈ្មោះ«ខ្យល់ទន្លេ» ដែលក្រោយមកបានបាក់បែក ដោយសារការបាក់ច្រាំងទន្លេ។ ប៉ុន្តែបុរសរូបនេះ ដែលជាអ្នកផ្តួចផ្តើមសាងសង់អក្សរ «កំពង់ចាម»ពីដុំឥដ្ឋនៅក្បែស្ពានគីហ្ស៊ូណានោះ មិនបានទម្លាក់ដៃចោលឡើយ ហើយក៏បានមកសាងសង់អាហារដ្ឋានមួយទៀតភ្លាមៗ ដែលនៅឆ្ងាយពីកន្លែងចាស់ប្រមាណមួយគីឡូម៉ែត្រ ដែលមានឈ្មោះ ស្មៅទន្លេ។
តាំងពីពេលនោះមក ការរៀបចំហាងអាហារមួយនេះ មានទិដ្ឋភាពថ្មីប្លែកជាបន្តបន្ទាប់។ ជាហាងអាហារ ប៉ុន្តែអតិថិជន និងសាធារណជនទូទៅតែងទទួលបានលើសពីអាហារ។ ពួកគេបានទៅកម្សាន្ត និងថតរូបអនុស្សាវរីយ៍ជាមួយរូបភាពផ្សេងៗដែលម្ចាស់អាហារដ្ឋាននេះបានរចនាយ៉ាងទាក់ទាញ។ សួនផ្កាស្បៃរឿង ឈូករ័ត្ន និងផ្កាដទៃទៀត សួនបន្លែ តូបអង្គុយបរិភោគអាហារ និងវត្ថុកែច្នៃជាច្រើនត្រូវបានរៀបចំនៅក្រោយអាហារដ្ឋាន នៅលើដីជម្រាលពីលើច្រាំងទន្លេទៅមាត់ទឹកទន្លេ។
«អ្នកខ្លះយល់ថា ខ្ញុំរៀបចំកន្លែងកម្សាន្ត កន្លែងថតរូបអនុស្សាវរីយ៍នេះ គឺដោយសារតែខ្ញុំចង់ភ្ជាប់ជាមួយអាហារដ្ឋាន។ ខ្ញុំចង់បញ្ជាក់ថា វាគឺជារឿងពីរផ្សេងគ្នា។ អាហារដ្ឋាន ជារឿងអាជីវកម្មមួយ ប៉ុន្តែការរៀបចំទីតាំងកម្សាន្តតាមមាត់ទន្លេមេគង្គ វាគឺជាគំនិតខ្ញុំមួយទៀត ដែលខ្ញុំចង់ចូលរួមផ្តល់ក្តីរីករាយមួយដល់អ្នកភូមិខ្ញុំ និងពលរដ្ឋខេត្តកំពង់ចាមរបស់ខ្ញុំ»។ នេះជាការពន្យល់របស់លោក ប៉េង ឈុន ដែលបានអះអាងថា លោកគឺជាអ្នក«ខេត្តនិយម» ហើយលោកស្រឡាញ់ខេត្តកំណើតកំពង់ចាម និងទន្លេមេគង្គ។
គំនិតអភិវឌ្ឍភូមិកំណើតរបស់លោក ប៉េង ឈុន បានគួបប្រសព្វគ្នាជាមួយនឹងគោលនយោបាយអភិវឌ្ឍ និងទេសចររបស់អាជ្ញាធរខេត្តកំពង់ចាម ទើបលោក ឈុន មានឱកាសបានបំពេញក្តីស្រមៃរបស់លោកបានជាបន្តបន្ទាប់។ ម្ចាស់អាហារដ្ឋានស្មៅទន្លេ ដែលនៅមិនឆ្ងាយពីស្ពានឫស្សីដ៏កម្រ (ប្រដឹស) ឆ្លងដៃទន្លេមេគង្គ បាននិយាយដោយភាពជឿជាក់ថា បើសិនជាលោកមានលទ្ធភាពច្រើនជាងនេះ លោកចង់ធ្វើឲ្យតំបន់មាត់ទន្លេមេគង្គរបស់ខេត្តកំពង់ចាមមានសកម្មភាពរស់រវើក និងមានសោភណ្ឌភាពច្រើនជាងនេះ។ លោក ប៉េង ឈុន បន្តរៀបរាប់ថា៖«ខ្ញុំចង់បង្កើតឱ្យមានការលក់អាហារតាមផ្លូវ នៅលើរទេះដែលមានការរចនាស្អាតទាក់ទាញ។ ខ្ញុំចង់រៀបចំឱ្យមានការហាត់ប្រាណត្រឹមត្រូវតាមក្បួនខ្នាតដើម្បីសុខភាពពលរដ្ឋ។ ខ្ញុំនឹងព្យាយាមធ្វើអ្វីតាមលទ្ធភាពរបស់ខ្ញុំ ដើម្បីអ្នកភូមិខ្ញុំ»។
លោក ប៉េង ឈុន ប្រើពាក្យ«អ្នកភូមិ» ដោយសារតែលោកបានភ្ជាប់ជីវិតលោកទៅនឹងទីតាំងដែលលោកកំពុងរៀបចំនេះ ជាទីកន្លែងដែលលោកបានចម្រើនវ័យ ហើយលោកចង់សងគុណទៅសហគមន៍នេះវិញ តាមរយៈការអភិវឌ្ឍតាមលទ្ធភាពរបស់លោក។ សួនផ្កា និងការរចនានានាអាចនឹងត្រូវប្រែប្រួលទៅតាមពេលវេលា និងអាកាសធាតុ ប៉ុន្តែគំនិតអភិវឌ្ឍរបស់លោក ប៉េង ឈុន មិនប្រែប្រួលឡើយ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ស្មៅទន្លេ
ប៉េង ឈុន
ឈូករ័ត្ន
មេគង្គ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
7 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម