ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេបក្សកាន់អំណាច បដិសេធថា មិនបានសូកលុយឲ្យអ្នកប្រឆាំង ដែលសុំសិទ្ធិនយោបាយទេ
20, Mar 2019 , 8:11 am        
រូបភាព



សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច បានច្រានចោលចំពោះការចោទប្រកាន់ថា មន្រ្តីគណបក្សប្រឆាំង ដែលធ្វើសំណើសុំសិទ្ធិនយោបាយ ទទួលបានប្រាក់ពី១០ទៅ២០ម៉ឺនដុល្លារ ពីគណបក្សកាន់អំណាច។ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ប្រធានគណបក្សកាន់អំណាច ប្រាប់ទៅអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង ជាពិសេសលោក សម រង្ស៊ី យ៉ាងដូច្នេះថា៖«អ្នកសុំសិទ្ធិនយោបាយវិញ ក៏យើងគោរព ហើយអ្នកមិនសុំ ក៏យើងនៅតែគោរព។ អ្នកកុំចាត់ទុកអតីតមន្រ្តីរបស់ខ្លួនជាទំនិញ»។

សំឡេងសម្តេចនាយករដ្ឋមន្រ្តី 


© រក្សាសិទ្ធិដោយ thmeythmey.com