អត្ថបទពាណិជ្ជកម្ម
កម្មវិធី​បង់​រំលស់​រថយន្ត Mercedes ក្នុងតម្លៃ​ពិសេស និង​ការប្រាក់​ទាប ចាប់ផ្តើម​ហើយ​
20, Mar 2019 , 9:38 am        
រូបភាព
ដោយ: ថ្មីៗ
កម្មវិធី​បង់​រំលស់​រថយន្ត​ទំនើប​ប្រណីត​ម៉ាក Mercedes-Benz នៅក្នុង​តម្លៃ​ដ៏​ពិសេស ជាមួយ​ក្រុមហ៊ុន ស្តារ អូ​តូ បានចាប់ផ្តើម​ហើយ​នៅ​ថ្ងៃទី ២០ ខែមីនា​នេះ ។ កម្មវិធី​នេះ​ពិសេស​នេះ រៀបចំឡើង​តែមួយ​ថ្ងៃនេះ​ប៉ុណ្ណោះ ចាប់ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៥​ល្ងាច នៅ​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា​ផ្ទាល់​តែម្តង ដែលមាន​អាសយដ្ឋាន នៅ​បណ្ដោយ​មហាវិថី​សម្ដេច ហ៊ុន សែន​(​ផ្លូវ​៦០​ម៉ែត្រ​)​។​
 
​ក្រុមហ៊ុន ស្តារ អូ​តូ នឹង​ផ្តល់ជូន​នូវ​កញ្ចប់​បង់​រំលស់​រថយន្ត​ប្រណីត Mercedes-Benz នៅក្នុង​តម្លៃ​ដ៏​ពិសេស បង់ប្រាក់​មុន​តិច ការប្រាក់​ទាប​ថែម​ទៀតផង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អតិថិជន​ទាំងអស់​អាច​ទទួលបាន​ការប្រឹក្សា​យោបល់​ដោយ​ឥតគិតថ្លៃ ជាមួយ​អ្នកជំនាញ​របស់​ក្រុមហ៊ុន​ស្តារ អូ​តូ ពី​ការជ្រើសរើស​រថយន្ត Mercedes-Benz​ថ្មី និង​ការប្រើប្រាស់​ទាំង​រថយន្ត​ថ្មី និង​រថយន្ត​ចាស់​ផងដែរ​។ ជាមួយគ្នានេះ លោកអ្នក​ក៏​អាច​ស្វែងយល់​បន្ថែម​ជាមួយ​អ្នកជំនាញ មកពី​ធនាគារ  Bred Bank ដ៏​ល្បី​លំដាប់​អន្តរជាតិ​ដែល​អាចជួយ​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ របស់លោក​អ្នក​បាន​។ បន្ថែម​ពីនេះ​ទៀត លោកអ្នក ក៏​អាច​យក​រថយន្ត​របស់​លោកអ្នក ទៅ​ត្រួតពិនិត្យ​ដោយ​ឥតគិតថ្លៃ នៅ​រោង​ជាង​ជួសជុល​ដ៏​ទំនើប​បំផុត របស់​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា​ផងដែរ​។​




 
​ប្រសិនបើ​ចង់​ចំណាយពេល​តិច ចំណេញ​ច្រើន អញ្ជើញ​ទៅ​ក្រុមហ៊ុន​ស្តារ អូ​តូ នៅ​ថ្ងៃទី​២០​ខែមីនា​នេះ​។ សូមបញ្ជាក់ថា កម្មវិធី​នេះ​មានតែ​មួយថ្ងៃ​ប៉ុណ្ណោះ​។ សូម​ទាក់ទង​យើងខ្ញុំ តាមរយៈ​លេខ​៖ 017-231-488 ឬ 023-231-488​។ 


 
​សូម​ជម្រាប​ផងដែរ​ថា ក្រុមហ៊ុន​ស្តារ អូ​តូ ខេ​ម​បូ​ឌា គឺជា​ក្រុមហ៊ុន​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ទទួលបាន​សិទ្ធិផ្តាច់មុខ ក្នុងការ​នាំចូល និង​ចែកចាយ​រថយន្ត​ទំនើប​ប្រណីត ម៉ាក​Mercedes-Benz ដែលជា​រថយន្ត​ដ៏​ល្បីល្បាញ និង​កំពុង​ពេញនិយម​យ៉ាងខ្លាំង​ទាំង​នៅក្នុង​ពិភពលោក និង​នៅក្នុង​ប្រទេស​កម្ពុជា​។​


 
​ក្រៅ​តែ​ចែកចាយ​រថយន្ត Mercedes ក្រុមហ៊ុន​ស្តារ អូ​តូ ក៏មាន​ផ្តល់​សេវាកម្ម​ក្រោយ​ការលក់​ផងដែរ ដែល​រួមមាន​ការជួសជុល និង​ផ្លាស់ប្តូរ​គ្រឿងបន្លាស់​ដែល​ធានា​គុណភាព​សុទ្ធ ១០០​ភាគរយ​, តោន និង​បាញ់ថ្នាំ​ដែល​អាច​ធ្វើបាន​គ្រប់​ម៉ាក​រថយន្ត​ទាំងអស់ និង​ធានាថា​ស្អាត​ដូច​ថ្មី​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com