អត្ថបទពាណិជ្ជកម្ម
ACE រៀបចំ​កម្មវិធី ACE Open Day ដើម្បី​ឲ្យ​សិស្ស និង​អាណាព្យាបាល ស្វែងយល់​កាន់តែច្បាស់​ពី​កម្មវិធីសិក្សា​ភាសា​អង់គ្លេស​
20, Mar 2019 , 10:36 am        
រូបភាព
​ទិដ្ឋភាព​ទូទៅកម្ម​វិធី ACE Open Day កាលពី​វគ្គ​សិក្សា​កន្លងទៅ​
​ទិដ្ឋភាព​ទូទៅកម្ម​វិធី ACE Open Day កាលពី​វគ្គ​សិក្សា​កន្លងទៅ​
​ដោយមាន​ការគាំទ្រ​ពី​សិស្សានុសិស្ស និង​អាណាព្យាបាល កម្មវិធី ACE Open Day តែងតែ​ត្រូវបាន​រៀបចំឡើង រៀងរាល់​៣​ខែម្ដង ដើម្បី​ឲ្យ​សិស្ស​និស្សិត និង​អាណាព្យាបាល​ទាំងអស់ មានឱកាស​ស្វែងយល់​ឲ្យ​កាន់តែច្បាស់ ពី​កម្មវិធីសិក្សា​ភាសា​អង់គ្លេស និង​អត្ថប្រយោជន៍​ផ្សេងៗ មុន​សម្រេចចិត្ត​ចុះឈ្មោះ​ចូល​សិក្សា នៅ​មជ្ឈមណ្ឌល​អូស្ត្រាលី​សំរាប់​ការបណ្ដុះបណ្ដាល (​សាលា​អេ​ស៊ី​អ៊ី​)​។​
 
​កម្មវិធី ACE Open Day នឹង​ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​សៅរ៍​ទី​៣០ ខែមីនា ដល់​ថ្ងៃ​ចន្ទ ទី​១ ខែមេសា ឆ្នាំ​២០១៩ ចាប់ពី​ម៉ោង ៩​ព្រឹក រហូតដល់​ម៉ោង ៥​ល្ងាច នៅ​ទីតាំង​ទាំង​៥ របស់​សាលា​អេ​ស៊ី​អ៊ី នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប (​ទីតាំង​សម្ដេច​ប៉ាន ទីតាំង​សន្ធរម៉ុក ទីតាំង​ទួល​ទំពូង ទីតាំង​ទួលគោក និង​ទីតាំង​សៀមរាប​)​។ 
 
​សិស្ស​និស្សិត និង​អាណាព្យាបាល ដែល​ចូលរួម​នឹងមាន​ឱកាស​ស្វែងយល់​ពីសា​លា អេ​ស៊ី​អ៊ី កាន់តែច្បាស់ ដោយ​ចូលរួម​សកម្មភាព​ផ្សេង​ដូចជា ទស្សនា​បន្ទប់រៀន និង​សម្ភារ​សិក្សា​នានា ធ្វើតេស្ត​វាស់​កម្រិត​ភាសា​អង់គ្លេស​ដោយ​ឥតគិតថ្លៃ ចូលរៀន​សាកល្បង ឬ​ប្រឹក្សា​យោបល់​ជាមួយ​គ្រូ​ជំនាញ ពី​របៀប​សិក្សា​ភាសា​អង់គ្លេស​ឲ្យ​ឆាប់​ចេះ​។ បន្ថែម​ពីនេះ​ទៀត សិស្សានុសិស្ស​ក៏មាន​ឱកាស​ទទួលបាន​ព័ត៌មាន អំពី​អាហារូបករណ៍ និង​ការសិក្សា​នៅ​បរទេស ព្រមទាំង​ចូលរួម​កម្មវិធី​សប្បាយៗ​ដើម្បី​បង្កើន​ចំណេះ និង​អាច​ឈ្នះ​រង្វាន់​អនុស្សាវរីយ៍​ផ្សេងៗ​ទៀតផង​។​
 

ការប្រឹក្សា​យោបល់​ជាមួយ​គ្រូ​ជំនាញ ពី​របៀប​សិក្សា​ភាសា​អង់គ្លេស​ឲ្យ​ឆាប់​ចេះ​
 


​ការធ្វើ​តេស្ត​វាស់​កម្រិត​ភាសា​អង់គ្លេស​ដោយ​ឥតគិតថ្លៃ​
 
​គួរបញ្ជាក់​ផងដែរ​ថា មជ្ឈមណ្ឌល​អូស្ត្រាលី​សំរាប់​ការបណ្ដុះបណ្ដាល ជា​សាលា​ឈានមុខ​គេ​ក្នុងការ​បណ្ដុះបណ្ដាល​ភាសា​អង់គ្លេស ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​បំពាក់​ដោយ​សម្ភារ​សិក្សា និង​កម្មវិធីសិក្សា​ទំនើបៗ​។ សាលា​អេ​ស៊ី​អ៊ី ផ្ដល់ជូន​ការបណ្ដុះបណ្ដាល​ភាសា​អង់គ្លេស​គ្រប់​កម្រិត រួមមាន​ភាសា​អង់គ្លេស​សម្រាប់​កុមារ ចាប់ពី​អាយុ​៨​ឆ្នាំ ដល់​១៥​ឆ្នាំ (Children’s Program & Young Learners’ Program) ភាសា​អង់គ្លេស​ទូទៅ​(General English Program)​ភាសា​អង់គ្លេស​សម្រាប់​ការសិក្សា​នៅ​បរទេស សម្រាប់​និ​សិ​ត្ស​មហាវិទ្យាល័យ និង​អ្នកជំនួញ និង​វគ្គ​ត្រៀមប្រលង​តេស្ត​អន្ដរជាតិ​IELTS សម្រាប់​ទៅ​សិក្សា​នៅ​បរទេស​។​
 
​សិស្ស​និស្សិត និង​អាណាព្យាបាល​ទាំងអស់​អាច​ចុះឈ្មោះ​ចូលរួម​តាមរយៈ ៖ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ ០២៣ ២២២ ៣២៥ ឬ ទំព័រ​ហ្វេ​ស​ប៊ុ​ក Australian Centre for Education (ACE)

(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com