ជាតិ
ពីនេះ ពីនោះ
រូបត្លុក
តៀម​កាហ្វេ​ថ្មីៗ​៖ ការងារ​ខ្លះ​ស្ទះ ដោយសារតែ​មន្ត្រី​ទាស់​គ្នា​រឿង​ផ្ទាល់ខ្លួន​
20, Mar 2019 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ

​ថ្ងៃនេះ អា​សុធីរ ជា​អ្នក​រអ៊ូ​ពី​បញ្ហា​នៅ​កន្លែងធ្វើការ​របស់​វា ប្រាប់​អា​សំណាង​ម្តង​។​
 
​សុធីរ​៖ រាល់ថ្ងៃនេះ មនុស្ស​ទាស់​គ្នា​តែ​រឿង​កំប៉ុក​កំប៉ុក​បំផុត​។ រឿង​ប៉ះពាល់​អារម្មណ៍ រឿង​ចាំ​ចាប់កំហុស​គ្នា​។ រឿង​មិន​ពេញចិត្ត​ចរិត​គ្នា​។ ដល់ពេល​ពួកគេ​ឈ្លោះ​គ្នា ការងារ​មិន​ទៅមុខ​។ ហើយ​ការងារ​នោះ​ជាការ​ងារ​រួម​របស់​ក្រុមហ៊ុន​។​

​សំណាង​៖ នៅ​កន្លែង​ការងារ​របស់​អ្ហែង​មាន​គ្នា​តែ​សាម សែ ហាសិប​នាក់ ឯង​រអ៊ូ​ប៉ុណ្ណឹង ហើយ​ថា​ខាត​ការងារ​។ ចុះ​ទម្រាំ​នៅ​ក្រសួង​ដូច​អញ​? មន្ត្រី​រាប់ពាន់នាក់​ពេញ​ប្រទេស​? ចុះ​ទម្រាំ​ការងារ​ថ្នាក់ជាតិ ដែល​ត្រូវ​សម្រេច​សម្រាប់​ពលរដ្ឋ​មួយ​ប្រទេស​? ហើយ​ខាង​អញ គេ​ខ្លា​ចណាស់ ពាក្យ «​ផ្អឹប​ឯកសារ​»​។ ហើយ​ពេលខ្លះ អញ​ឮថា ឋានៈ​ដល់​ទៅ​ចៅក្រសួង និង​ចៅក្រសួង​ផង នៅ​ទាស់​គ្នា​! ដល់ពេល​អ៊ីចឹង ឯង​គិត​មើលទៅ អ្នកណា​អាច​សម្របសម្រួល​បាន​? បើ​គិត​ទៅ វា​មិនគួរ​ជឿ​ដែរ ព្រោះ​គេ​ត្រូវ​សម្រុះសម្រួល​ដោះស្រាយ​រឿង​មន្ត្រី​កំពូលៗ អាយុ​លើស​៦០​ឆ្នាំ ដែល​ទាស់​អារម្មណ៍​គ្នា ទាស់គំនិត​គ្នា​។​
 
​សុធីរ​៖ ដល់​យូរៗ​ទៅ ត្រូវ​ដោះស្រាយ​ការងារ​របស់​រាជការ​ផង ការងារ​បម្រើ​ប្រជារាស្ត្រ​ផង ហើយ​នៅ​មក​ដោះស្រាយ​ជម្លោះ​របស់​មន្ត្រី​ទៀត​។ 
 
​សំណាង​៖ ដោះស្រាយ​បញ្ហា ដែលជា​បញ្ហា វា​ស្រួល​ដោះ​ទេ​អ្ហា​។ តែ​ដោះ​រឿង ដែល​មិនគួរ​ជា​រឿងនេះ វា​គួរ​ឲ្យ​ធុញ​មែន​ណា​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com