អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Ford បាន​សម្ពោធ​សាលា​មតេយ្យ​សហគមន៍ ដើម្បី​លើកកម្ពស់​ការសិក្សា​ដល់​កុមារ​នៅ ខេត្តពោធិ៍សាត់​
20, Mar 2019 , 2:42 pm        
រូបភាព
ដោយ: ថ្មីៗ
បុគ្គ​លិ​ក្រុមហ៊ុន Ford រាប់ពាន់នាក់​ជុំវិញ​ពិភពលោក នឹងចូលរួម​ក្នុង​គម្រោង​អភិវឌ្ឍន៍​សហគមន៍​កាលពី​ខែកញ្ញា​ឆ្នាំមុន ដើម្បី​ធ្វើឱ្យ​ជីវភាព​ប្រជាជន​កាន់តែ​ប្រសើរឡើង​។ នេះ​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​មូលនិធិ​អភិរក្ស​និង​ការពារ​បរិស្ថាន ជា​សកល​របស់​ក្រុមហ៊ុន Ford  (Ford Conservation and Environmental Grants Programme) និង​មូលនិធិ​គាំពារ​សហគមន៍​ជា​សកល​របស់​ក្រុមហ៊ុន Ford (Ford Global Caring Month)​។​
 
​កាលពី​ឆ្នាំ ២០១៧ ក្រុមហ៊ុន RMA Cambodia បាន​សាងសង់​បណ្ណាល័យ​នៅ​វិទ្យាល័យ​ហេង​សំរិន​ចក ខេត្ត​ត្បូងឃ្មុំ​។ បណ្ណាល័យ​នេះ បាន​ក្លាយជា​មជ្ឈមណ្ឌល​សិក្សា សម្រាប់​សិស្ស​ជាង 600 នាក់​ដែល​រស់នៅក្នុង​សហគមន៍​នោះ​។​


 
​នៅ​ឆ្នាំនេះ​អ្នកស្ម័គ្រចិត្ត​របស់​ក្រុមហ៊ុន RMA Cambodia សហការ​ជាមួយ សមាគម​អតីត​និស្សិត​កម្ពុជា​-​អេ អាយ ធី AITAACC (AIT-Alumni Association) ក្នុងការ​សាងសង់​សាលា​ម​ត្តេ​យ្យ​សហគមន៍​ចំនួន​២​ខ្នង ដែល​មួយ​ខ្នង​ស្ថិតនៅ​ភូមិ​អន្លង់​មាន ក្នុងស្រុក​បាកាន ខេត្តពោធិ៍សាត់ និង​១​ខ្នង​ទៀត​នៅ​ភូមិ​ចំរេះ ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់​។​
 
​ក្នុងថ្ងៃនេះ​ក្រុមហ៊ុន RMA Cambodia និង​សមាគម​អតីត​និស្សិត​កម្ពុជា​-​អេ អាយ ធី AITAACC (AIT-Alumni Association) បានរៀបចំ​ពិធី​សម្ពោធ​សាលា​ម​ត្តេ​យ្យ​សហគមន៍​ទីមួយ ក្នុងភូមិ​អន្លង់​មាន ស្រុក​បាកាន ខេត្តពោធិ៍សាត់ ដែល​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ និង​បាន​ចូលរួម​លាបថ្នាំ​បន្ទប់រៀន សាងសង់​សួន​កុមារ ដាំ​កូនឈើ​រៀបចំ​សួនច្បារ​នៅ​សាលា​មតេយ្យ​សហគមន៍​ផងដែរ​។​
 
 ក្រៅពីនេះ​ក៏មាន​សកម្មភាព​ចែក​សម្ភារ​សិក្សា ដល់​សិស្សានុសិស្ស ក៏ដូចជា​គ្រឿង​បរិក្ខារ​មួយចំនួន​ដូចជា​តុ និង​កៅអី​សិក្សា​ផងដែរ​។ ដោយឡែក សម្រាប់​សាលា​ម​ត្តេ​យ្យ​សហគមន៍​១​ខ្នង​ទៀត ដែល​ស្ថិតនៅ​ភូមិ​ចំរេះ ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ នឹង​ត្រូវបាន​សាងសង់​រួចរាល់ ក្នុងពេល​ឆាប់ៗ​នេះ​។ 
 
​លោក មី​លី ហ្គុ​ដ​មែន ប្រធាន​គ្រប់គ្រង​ផ្នែក​ទីផ្សារ​រថយន្ត ហ្វ​ដ នៃ​ក្រុមហ៊ុន RMA Cambodia   បាន​មានប្រសាសន៍ថា​៖«​យើង​ពិត​ជាមាន​មោទនភាព ដែល​បាន​ចូលរួមចំណែក​ក្នុង​គម្រោង​មូលនិធិ អភិរក្ស​និង​ការពារ​បរិស្ថាន ជា​សកល​របស់​ក្រុមហ៊ុន Ford (Ford Conservation and Environmental Grants Programme) និង​មូលនិធិ​គាំពារ​សហគមន៍​ជាស​កល របស់​ក្រុមហ៊ុន Ford (Ford Global Caring Month) ហើយ​វា​ពិតជា​អស្ចារ្យ​ណាស់ ដែល​ក្រុមការងារ​របស់​យើង​រួមគ្នា ដើម្បី​ជួយ​ឲ្យ​មាន​ភាព​រីកចម្រើន​ដល់​សហគមន៍​យើង​»​។​


 
​មូលនិធិ អភិរក្ស និង​ការពារ​បរិស្ថាន​ជា​សកល​របស់​ក្រុមហ៊ុន Ford (Ford Conservation and Environmental Grants Programme) និង​មូលនិធិ​គាំពារ​សហគមន៍​ជាស​កល របស់​ក្រុមហ៊ុន Ford (Ford Global Caring Month) គឺជា​ផ្នែក​មួយ​នៃ​គម្រោង​មូលនិធិ​ប្រចាំឆ្នាំ របស់​ក្រុមហ៊ុន Ford​។ ចាប់តាំងពី​បើក​ដំណើរការ​ដំបូង​នៅ​ឆ្នាំ 2005 ដោយ​លោក Bill Ford នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Ford ក្រុម​ស្ម័គ្រចិត្ត​របស់ Ford បាន​ចំណាយ​ពេលវេលា​សរុប​ប្រហែល 1,5 លាន​ម៉ោង ក្នុងការ​ចូលរួមចំណែក​ក្នុង​សហគមន៍ នៅក្នុង 50 ប្រទេស ដែល​ក្នុងនោះ​មានការ​ផ្ដល់​ជា​វិភាគទាន​សរុប​ជាង $40 លាន​ដុល្លារ​។ 
 
​កាលពី​ខែកញ្ញា ឆ្នាំ 2018 ក្រុម​អ្នកស្ម័គ្រចិត្ត​របស់​ក្រុមហ៊ុន Ford នឹង​ចាប់ផ្ដើម​អនុវត្តន៍​គម្រោង​មួយចំនួនធំ នៅតាម​ទីក្រុង ទីប្រជុំជន​និង​ភូមិ​នានា​នៅលើ​ទ្វីប​ចំនួន 6 ។ មូលនិធិ​របស់​ក្រុមហ៊ុន Ford ជាង 700,000 ដុល្លារ​បាន​ចូលរួម​ជា​វិភាគទាន ដើម្បី​ទិញ​ឧបករណ៍ និង​សម្ភារ​ផ្គត់ផ្គង់​សម្រាប់​គម្រោង​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​។​


 
​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក អ្នកស្ម័គ្រចិត្ត​រាប់ពាន់នាក់​របស់ Ford នឹងចូលរួម​នៅក្នុង​គម្រោង​ជាច្រើន​នៅក្នុង​ប្រទេស​ចិន ឥណ្ឌា តៃវ៉ាន់ អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ ថៃ វៀតណាម ហ្វីលីពីន​និង​ក្រុមហ៊ុន Ford ដែល​នៅតាម​បណ្តា​ប្រទេស​ដទៃទៀត​។​








 
លោក Jim Vella ប្រធាន​មូលនិធិ​សកល​របស់​ក្រុមហ៊ុន Ford បាន​មានប្រសាសន៍ថា​៖ «​អ្នកស្ម័គ្រចិត្ត​ក្រុមហ៊ុន​Ford បាន​ចូលរួម​អភិវឌ្ឍន៍​ដល់​សហគមន៍​ឲ្យ​មានការ​ល្អប្រសើរ​ឡើង​មួយ​តាមរយៈ​សកម្មភាព​ផ្សេងៗ​ដូចជា  ការដាំ​ដើមឈើ ការសាងសង់​អណ្ដូងទឹក​ស្អាត សាងសង់​ផ្ទះ និង​សាងសង់​សាលារៀន​។ យើង​កំពុង​ពង្រឹង​សហគមន៍​របស់​យើង​ដោយ​លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ​សម្រាប់​មនុស្ស​គ្រប់គ្នា​»៕ 


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com