ជាតិ
​​​ន​យោ​បាយ​ជាតិ​
តំណាងអឺរ៉ុប មកដល់កម្ពុជាហើយ ដើម្បីពិភាក្សាពីរឿង EBA
20, Mar 2019 , 2:49 pm        
រូបភាព
ជំនួបរវាងសម្តេច ស ខេង និង គណៈប្រតិភូសហភាពអឺរ៉ុប នៅក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩
ជំនួបរវាងសម្តេច ស ខេង និង គណៈប្រតិភូសហភាពអឺរ៉ុប នៅក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩



គណៈប្រតិភូសហភាពអឺរ៉ុប បានមកដល់កម្ពុជាហើយ។ គេ ដឹងថា គោលបំណងរបស់សហភាពអឺរ៉ុប ដែលបញ្ជូនគណៈប្រតិភូមកកម្ពុជា គឺដើម្បីជជែកពីប្រព័ន្ធអនុគ្រោះពន្ធ EBA។

នៅព្រឹកថ្ងៃទី២០ ខែមីនានេះ គណៈប្រតិភូសហភាពអឺរ៉ុប ចាប់ផ្តើមជួបសម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃមុនគេ។ នៅរសៀលថ្ងៃដដែលនេះ គណៈប្រតិភូសហភាពអឺរ៉ុប នឹងបន្តទៅជួបលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស។ 

ខណៈគណៈប្រតិភូសហភាពអឺរ៉ុប មកដល់កម្ពុជា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានវាយខ្នោះក្រុមអ្នកប្រឆាំង ដែលកំពុងដើរប្រមូលកម្លាំងនៅតាមមូលដ្ឋាន ដើម្បីត្រៀមទទួលលោក សម រង្ស៊ី។ ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី​នៅ​ខេត្តពោធិ៍សាត់​នា​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩នេះ ប្រមុខរដ្ឋាភិបាល សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«តិចថាខ្លាច គេមកពិនិត្យ EBA លោក ហ៊ុន សែន និយាយអ៊ីចឹង...ទេ អារឿងខុសច្បាប់ អត់មាន EBA មិន EBA ទេ ថារឿងខុសច្បាប់ហើយ គឺដាក់ហើយ កុំខ្វល់ពេក»។

អត្ថបទទាក់ទង



Tag:
 EU
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com