ជាតិ
​​​ន​យោ​បាយ​ជាតិ​
មកដល់​កម្ពុជា តំណាង​អឺរ៉ុប ស្នើ​ឲ្យ​ដោះលែង​លោក កឹម សុខា​
20, Mar 2019 , 5:16 pm        
រូបភាព
ជំនួបរវាងគណៈប្រតិភូសហភាពអឺរ៉ុប និង លោក ប្រាក់ សុខុន
ជំនួបរវាងគណៈប្រតិភូសហភាពអឺរ៉ុប និង លោក ប្រាក់ សុខុន
​បន្ទាប់ពី​ជួប​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ គណៈប្រតិភូ​សហភាព​អឺរ៉ុប បាន​បន្ត​ជួប​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស ដើម្បី​ជជែក​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ហើយក៏​ឆ្លៀត​ស្នើ​ឲ្យ​ដោះលែង​លោក កឹម សុខា ប្រ​ធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែលត្រូវបានដាក់ឲ្យស្ថិតនៅក្នុងផ្ទះ។ លោក កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស បានផ្តល់ព័ត៌មាននេះ ដល់​អ្នកកាសែត ក្រោយ​បញ្ចប់​ជំនួប នៅ​ល្ងាច​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩​នេះ​។

 
 
​លោក កេ​ត សោ​ផាន់ លើក​ឡើ​ថា សហភាព​អឺរ៉ុប បាន​ស្នើឲ្យដោះលែងលោក កឹម​ សុខា តាំងពី​ឆ្នាំមុន​មកម្ល៉េះ​។ លោក បាន​ស្រង់​ប្រសា​ន៍​របស់លោក ប្រាក់ សុខុន ដែល​ពន្យល់​គណៈប្រតិភូ​សហភាពអឺរ៉ុប ក្នុងជំនួប ទៅប្រាប់​អ្នកកាសែត ​យ៉ាង​ដូច្នេះ​ថា​៖«​ឯកឧត្តម ក៏បាន​ជម្រាប​ជូន​ដែរ ពាក់ព័ន្ធ​នឹង​ផ្នែក​ច្បាប់​នៅ​កម្ពុជា គឺថា នឹង​សម្របសម្រួល​ពី​ក្រសួង​យុ​ត្តិធម៌ ព្រោះនេះ​សិ្ថ​ត​ក្នុង​ដំណើរការ​តុលាការ​។ មិនមាន​ការ​ពិភាក្សា​គ្នា​ឬ​ស្នើ​ឲ្យដោះលែង ​ហើយរដ្ឋាភិបាល​ត្រូវ​ដោះលែង​នោះទេ​»​។ 
 
សំឡេងលោក កេត សោផាន់


Tag:
 EU
  EBA
  កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com