ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាកាសធាតុ​ក្តៅ គួរតែ​រស់នៅ​ឲ្យ​មាន​ភាព​សកម្ម​ច្រើន​បន្តិច​
21, Mar 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្រាប់​រដូវក្តៅ ចូរ​ទទួលយក​អត្ថប្រយោជន៍​នៃ​អាការ​ធាតុ​ក្តៅ​ដើម្បី​រស់នៅ​បែប​សកម្ម​ឲ្យ​ច្រើន ហាត់ប្រាណ និង​មាន​សុខភាព​ល្អ​។



យ៉ាងណាមិញ អ្នក​គួរតែ​ព្យាយាម​ធ្វើ​រឿង​សប្បាយៗ​ដូចខាងក្រោម​នេះ​នៅ​រដូវក្តៅ​ផង​៖
 
•​ ​ចូរ​ជ្រើសរើស​ដើម្បី​ការសប្បាយ​នៅក្នុង​ទឹក​ដូចជា ហែល​ទឹក និង​មុជទឹក​ជាដើម​
•​ ​នៅពេល​អាកាសធាតុ​មិន​សមស្រប ចូរ​ចាក់​វីដេអូ​ហាត់ប្រាណ​មើល ឬ​ហាត់ប្រាណ​ក្នុងផ្ទះ​
•​ ​រៀបចំ​ដាំ​ដំណាំ​តូចៗ​ក្នុង​សួនច្បារ​។ អ្នក​ក៏​អាច​យក​ដំណាំ​ដែលមាន​ផ្លែផ្កា​ដើម្បី​ទទួលទាន​បានដែរ​
•​ ​ចូរ​ជ្រើសរើស​អាហារ​សម្បូរ​ជីវជាតិ​ញ៉ាំ​ឲ្យ​បាន​ច្រើន​ដូចជា គ្រាប់​ធញ្ញជាតិ ប្រូតេអ៊ីន និង​អាហារ​ធ្វើ​ពី​ទឹកដោះគោ​ដែលមាន​ជាតិ​ខ្លាញ់​ទាប​
•​ ​ចូរ​ណែនាំ​ឲ្យ​ក្រុមគ្រួសារ​ទាំងមូល​មាន​ភាព​សកម្ម​ទាំងអស់គ្នា​ផង​។ អ្នក​អាច​នាំគ្នា​ដើរ​ក្នុង​ចម្ងាយ​ផ្លូវ​វែង ក្រោយពី​ញ៉ាំ​អាហារ​ពេលយប់​រួច ឬ​លេងល្បែង​ដេញចាប់​គ្នា​ជាមួយ​អ្នកជិតខាង​។​
•​ ​ចូលរួម​ហាត់ប្រាណ​ឲ្យ​បាន​ច្រើន យ៉ាងហោចណាស់​ពីរដង​ក្នុង​មួយថ្ងៃ​ដែរ​
•​ ​ចូរ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​មុនពេល ក្នុងពេល និង​ក្រោយពេល​ហាត់ប្រាណ ជាពិសេស​នៅពេលដែល​អាកាសធាតុ​ក្តៅ​។ ការហាត់​ប្រាណ​នៅពេល​ព្រឹក​អាចជា​រឿង​ល្អ​ព្រោះតែ​ត្រជាក់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com