អត្ថបទពាណិជ្ជកម្ម
ម៉ាស៊ីន​បោក​សម្លៀកបំពាក់ Samsung ActivDual Wash កាន់តែ​ទំនើប កាន់តែ​ងាយស្រួល និង​សន្សំសំចៃ​ខ្ពស់​
21, Mar 2019 , 10:05 am        
រូបភាព
ដោយ:
ភ្នំពេញ​៖ តើ​លោកអ្នក​តែងតែមាន​កង្វល់ និង​ធុញទ្រាន់​នឹង​ក្លិន​ញើស និង​ធូលី​ដី ដែល​តោង​ជាប់​នឹង​កអាវ និង​ដៃ​អាវ​សម្លៀកបំពាក់​មែន​ទេ​? តើ​លោក​អ្នកមាន​បញ្ហា​ជាមួយ​កំ​ម្ទេ​ច​កំ​ទី ឬ​ស្នាម​រួញ​ពេល​បោក​មែន​ទេ​? ឈប់​បារម្ភ​ទៀត​ទៅ​! ម៉ាស៊ីន​បោក​សម្លៀកបំពាក់ Samsung ActivDual WashTM  បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ជាច្រើន ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អ្នកប្រើប្រាស់ បច្ចុប្បន្ន​។​
 
​ខាងក្រោម​នេះ គឺជា​លក្ខណៈពិសេស​ដ៏​អស្ចារ្យ ជាមួយ​ប្រសិទ្ធភាព ៣ ដំណាក់កាល ក្នុង​ការបោក​សម្អាត​សម្លៀកបំពាក់​(​ត្រាំ​-​ញី​-​ទម្លាក់​) ក្នុងពេល​តែមួយ របស់​ម៉ាស៊ីន​បោកគក់ Samsung ActivDual WashTM​។ 












 
1. មិនចាំបាច់​ប្រើ​ច្រាស​ដុស និង​ជួយ​ក្នុងការ​ត្រាំ​សម្លៀកបំពាក់​
 
Samsung ActivDual WashTM ភ្ជាប់​មកជា​មួយ​នូវ​កា​ធុន​ជ័រ (Built-in Sink) សម្រាប់​ការ​ដុស និង​ត្រាំ​សម្លៀកបំពាក់ មុននឹង​ដាក់​បោក​ចូលក្នុង​ម៉ាស៊ីន​។ វា​ជួយ​ឱ្យ​អ្នកប្រើប្រាស់​អាច​ដុស និង​ត្រាំ​សម្លៀកបំពាក់​នៅក្នុង​ម៉ាស៊ីន​បោកគក់​តែម្តង​ក្នុងពេល​តែមួយ ដោយ​មិន​រញ៉េរញ៉ៃ កាត់បន្ថយ​ពេលវេលា និង​ភាព​នឿយហត់​របស់លោក​អ្នក ព្រោះ​កា​ធុន​ជ័រ​នេះ ត្រូវបាន​រចនា​ឡើង​រាង​អង្កាញ់ៗ ដូចជា​ក្តារបោក​សម្លៀកបំពាក់ ដើម្បីឱ្យ​អ្នក​អាច​បោក​សម្អាត​សម្លៀកបំពាក់​នៅលើ​ផ្ទៃ​នៃ​កា​ធុន​នេះ​បានតែ​ម្តង​ជាមួយគ្នា ដោយ​មិនចាំបាច់​ប្រើ​ច្រាស​ដុស​។​
 
2. មិនចាំបាច់​លើកដាក់​សម្លៀកបំពាក់​ដែល​សើម​ចុះឡើង​
 
​អ្នក​មិនចាំបាច់​លើក​ខោអាវ ពី​កា​ធុន​ត្រាំ​ដាក់ចូល​ក្នុង​ម៉ាស៊ីន​បោកគក់ ព្រោះ​កា​ធុន​ជ័រ​ដែល​ភ្ជាប់​មកជា​មួយ​ម៉ាស៊ីន​បោក​សម្លៀកបំពាក់ Samsung ActivDual WashTM ត្រូវបាន​រចនា​ឡើង ដើម្បី​កាត់បន្ថយ​ការងារ​ទាំងនោះ​។ អ្នក​គ្រាន់តែ​លើក​កា​ធុន (Built-in Sink) នៅក្នុង​ម៉ាស៊ីន​ឡើង​នោះ​ខោអាវ​របស់​អ្នក នឹង​ធ្លាក់​ទៅក្នុង​ម៉ាស៊ីន​តែម្តង ជាមួយនឹង​ទឹកសាប៊ូ​ដែល​អ្នក​បាន​ត្រាំ​។ ជាពិសេស លោកអ្នក​អាចមាន​ជម្រើស​ក្នុងការ​ប្រើប្រាស់​ទឹកសាប៊ូ ដែល​អ្នក​បាន​ត្រាំ​ខោអាវ ឬ​បង្ហូរ​ទឹកសាប៊ូ​នោះ​ចោល ហើយ​ប្រើ​ទឹកសាប៊ូ​ថ្មី ដើម្បី​បោក​បន្តទៀត​ក៏បាន ជាមួយ​ប៊ូ​តុង​មុខងារ​យ៉ាង​ពិសេស​។​

3. កាត់បន្ថយ​ការជាប់​សាប៊ូ​លើ​សម្លៀកបំពាក់​
 
​ម៉ាស៊ីន​បោក​សម្លៀកបំពាក់ ActivDual WashTM ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​ថ្មី​ដំបូង​គេ​បង្អស់ ដែល​អ្នក​អាច​វាយ​បំបែក​ម្សៅ​សាប៊ូ ជាមួយ​ស្លាបចក្រ​ទាំង​៦ នៅលើ Magic Dispenser ដែល​ធ្វើ​ឲ្យ​សាប៊ូ​រលាយ​បាន​យ៉ាង​ល្អ​បំផុត​ក្នុង​ទឹក ដោយ​បង្កើតបានជា​ពពុះ​សាប៊ូ ហើយ​ជ្រាបចូល​ទៅក្នុង​សម្លៀកបំពាក់ និង​ជម្រះ​ស្នាម​ប្រឡាក់ ក្នុង​សាច់​ក្រណាត់​បាន​យ៉ាង​ល្អឥតខ្ចោះ​។​
 
4. កាត់បន្ថយ​ការជាប់​កម្ទេចកំទី និង​ប្រទាក់​ជាប់​គ្នា​នៃ​សម្លៀកបំពាក់ 
 
​តម្រង​ពីរ​ជាន់​នៃ Magic Filter អាច​ចាប់យក​កម្ទេចកំទី​ផ្សេងៗ​បាន​យ៉ាង​ល្អ និង​ធ្វើឱ្យ​អ្នក​អាច​បោក​សម្លៀកបំពាក់​បាន​ស្អាត ដោយ​គ្មាន​ជាប់​កម្ទេចកំទី​ជាប់​លើ​សាច់​ក្រណាត់ ហើយ​សាម​សុង​ក៏បាន​បន្ថែម​បច្ចេកវិទ្យា Wobble ដើម្បី​កាត់បន្ថយ​ការ​ប្រទាក់​គ្នា​នៃ​សម្លៀកបំពាក់ ដែល​ធ្វើឱ្យ       សម្លៀកបំពាក់​ជ្រួញ និង​រមួល​ចូលគ្នា​។ 
 
5. ពិនិត្យ និង​ដោះស្រាយ​បញ្ហា​ជាមួយ​ទូរ​សព្ទ​ដៃ​
 
​លោកអ្នក​ក៏​អាច​ពិនិត្យ និង​ស្វែងរក​ដំណោះស្រាយ​នៃ​ម៉ាស៊ីន​បោក​សម្លៀកបំពាក់ ActivDual WashTM បាន​ដោយ​ស្វ័យប្រវត្តិ ជាមួយនឹង​មុខងារ Smart Check នៅលើ​ទូរ​សព្ទ​ដៃ​។​
 
​ចំណុច​ទាំងអស់​នេះហើយ ដែល​ធ្វើឱ្យ​ម៉ាស៊ីន​បោក​សម្លៀកបំពាក់ Samsung ActivDual WashTM ទទួលបាន​ការពេញនិយម​យ៉ាងខ្លាំង នៅ​ប្រទេស​កម្ពុជា​។ ដើម្បី​ជ្រាប​ឱ្យ​កាន់ តែ​ច្បាស់​សូម​អញ្ជើញ​ទៅ​ទស្សនា​ដោយផ្ទាល់ នៅ​បន្ទប់​តាំង​បង្ហាញ ឬ​ដេប៉ូ​ចែកចាយ​ផលិតផល​របស់       សាម​សុង ណាមួយ ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​តាមរយៈ​លេខ 1800 203 232៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com