ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន៖ បក្សប្រជាជន គ្មានអ្នកដណ្តើមធ្វើប្រធាន ដូចបក្សប្រឆាំងទេ
21, Mar 2019 , 2:54 pm        
រូបភាព
សម្តេច ហ៊ុន សែន ប្រធានបក្សប្រជាជនកម្ពុជា និង សម្តេច ស ខេង អនុប្រធាន
សម្តេច ហ៊ុន សែន ប្រធានបក្សប្រជាជនកម្ពុជា និង សម្តេច ស ខេង អនុប្រធាន



សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សរសើរគណបក្សកាន់អំណាចរបស់ខ្លួនថា មានភាពរឹងមាំនិងការសាមគ្គី ទើបទទួលបានជ័យជម្នះជាបន្តបន្ទាប់ ហើយចំអកឲ្យអតីតគណបក្សប្រឆាំង ថា មានភាពទន់ខ្សោយក្នុងការដឹកនាំ ទើបមានការបែកបាក់។ សម្តេចនាយករដ្ឋមន្ត្រី ប្រាប់ថា ការដែលលោក សម រង្ស៊ី អំពាវនាវឲ្យមន្រ្តីគណបក្សកាន់អំណាច ចូលរួមជាមួយលោក ហើយត្រឡប់ទៅផ្តួលសម្តេចនោះ គឺទៅមិនរួចទេ។


សម្តេចនាយក ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩

ធ្វើជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ ប្រធានគណបក្សកាន់អំណាច សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«ប្រហែលជាគេធ្វើមិនបានទេ ព្រោះគេត្រូវការតួនាទី ហ៊ុន សែន ដឹកនាំ កុំភាន់ច្រឡំ។ មានតែពួកអ្នកទេ ដែលដណ្តើមគ្នាធ្វើ [ជាប្រធាន] រហូតដល់មានបក្សប្រហារ។ ប៉ុន្តែគណបក្សប្រជាជន មិនដូច្នេះទេ គេមិនដណ្តើមគ្នាធ្វើប្រធានបក្សឬមេដឹកនាំបក្សនោះទេ»។

សំឡេងសម្តេចនាយករដ្ឋមន្រ្តី

Tag:
 ហ៊ុន សែន
  សម រង្ស៊ី CPP
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com