អត្ថបទពាណិជ្ជកម្ម
ការសិក្សា​៖ ៩,៧​លើ​១០​នៃ​ស៊ូ​ប៉ាប់​ម៉ាស៊ីន​យានយន្ត​ស្អាត​ដោយសារ​កាល់​តិច​ជាមួយ Techron
21, Mar 2019 , 4:49 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃទី ២០ ខែ មីនា ឆ្នាំ​២០១៩ កន្លងទៅនេះ ក្រុមហ៊ុន កាល់​តិច បានដាក់​បង្ហាញ​នូវ​លទ្ធផល​នៃ​ការធ្វើ​តេស្ដ​ម៉ាស៊ីនរថយន្ត​កាលពី​ខែតុលា ដោយ​ប្រើ ឧបករណ៍ Bororscope ដំបូង​នៅ​ប្រទេស​កម្ពុជា​។ ការសិក្សា​នេះ​គឺ​ក្នុង​គោលបំណង​ដើម្បី​ប្រៀបធៀប​ស៊ូ​ប៉ាប់​ម៉ាស៊ីនរថយន្ត​ដែល​ចាក់​ដោយ​ប្រេងឥន្ធនៈ​កាល់​តិច និង ម៉ាស៊ីនរថយន្ត​ដែល​ចាក់​ដោយ​ប្រេងឥន្ធនៈ​ដទៃ​។ 
 
​លទ្ធផល​នៃ​ការសិក្សា បានបង្ហាញ​ឲ្យ​ឃើញ​ពី​ផលប៉ះពាល់​ដែល​បង្កឡើង​ពី​ការចាក់​ប្រេងឥន្ធនៈ  មិនល្អ​ទៅលើ​ម៉ាស៊ីនរថយន្ត ក៏ដូចជា​កត់សម្គាល់​ទៅលើ​ការលាង​សម្អាត​ម៉ាស៊ីន​ដោយ​ប្រេងឥន្ធនៈ កាល់​តិច​ជាមួយ Techron ផ្ដល់ជូន​អ្នកបើកបរ​។  ការធ្វើ​តេស្ត​ដោយ​ប្រើ​ឧបករណ៍ Boroscope ត្រូវបាន​ធ្វើឡើង​ដោយ​បំពាក់​កាមេរ៉ា​ពិសេស​ដើម្បី​ពិនិត្យ​ផ្នែក​ខាងក្នុង​នៃ​ប្រព័ន្ធ​ប្រេង​របស់​ម៉ាស៊ីនរថយន្ត ដើម្បី​បង្ហាញ​ពី​ភាព​ស្អាត​នៃ​ផ្នែក​សំខាន់ៗ​របស់​ម៉ាស៊ីន​។​




 
​ប្រេងឥន្ធនៈ កាល់​តិច​ជាមួយ Techron មាន​បច្ចេកវិទ្យា Clean & Glide Technology បានបង្ហាញ​ឲ្យ​ឃើញ​ពី​ការលាង​សម្អាត​ប្រព័ន្ធ​ប្រេង​បាន​យ៉ាង​ល្អឥតខ្ចោះ បើ​ធៀប​ទៅនឹង​រថយន្ត​ដែល​ប្រែង​ឥន្ធនៈ​គុណភាព​មិនល្អ​។ លទ្ធផល​ចេញពី ១៦២ ស៊ូ​ប៉ាប់​ពី​ការពិនិត្យ​រថយន្ត​ចំនួន ២៣ នៅ​កម្ពុជា​បង្ហាញថា​រថយន្ត​ដែល​ប្រើប្រាស់​ប្រេងឥន្ធនៈ​កាល់​តិច ទ​ទួ​ឡ​បាន​ពិន្ទុ​ជា​មធ្យម ៩.៧ លើ ១០ ទៅលើ​ភាព​ស្អាត​ក្នុង​ស៊ូ​ប៉ាប់​ម៉ាស៊ីន​ដែល​ល្អ​ខ្លាំង​បើ​ធៀប​ទៅ​ប្រេងឥន្ធនៈ​ដែលជា​ដៃគូ​ប្រកួតប្រជែង​ធំៗ ដែល​ទទួលបាន​ពិន្ទុ​មធ្យម​ត្រឹមតែ ៧.៦ លើ ១០​។ 




 
​សម្រាប់​ប្រភេទ​ប្រេងឥន្ធនៈ​ធម្មតា ភាពខុសគ្នា​គឺ​កាន់តែខ្លាំង​ជាមួយ​ប្រេងឥន្ធនៈ​ដែល​ដៃគូ​ប្រកួតប្រជែង​ធំៗ​ទទួលបាន​ពិន្ទុ​ជា​មធ្យម​ត្រឹមតែ​៧.០ លើ​១០ ប៉ុណ្ណោះ​។ រថយន្ត​ដែល​ត្រូវបាន​ធ្វើតេស្ត​ជា​ប្រភេទ​រថយន្ត​ដែលមាន​អាយុកាល​ជា​មធ្យម ១៦ ឆ្នាំ​ហើយ​បានធ្វើ​ដំណើរ​ជា​មធ្យម​ជិត ២០០,០០០ គីឡូ​ម៉ែត​។​




 
​លោក Danail Hwang ដែលជា​នាយក​គ្រប់គ្រង​ផលិតផល​របស់​ក្រុមហ៊ុន Chevron ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍ថា​៖ « អ្នកបើកបរ​យានយន្ត​ជាធម្មតា​មិនដឹង​ពី​ស្ថានភាព​នៃ​យានយន្ត​របស់ខ្លួន​ទេ​។ ការធ្វើ​តេស្ត​ដោយ​ប្រ​ឧបករណ៍ Boroscope ផ្ដល់ឱកាស​ឲ្យ​យើង​បង្ហាញ​ដល់​អ្នកបើកបរ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​បានដឹងថា ប្រេងឥន្ធនៈ​កាល់​តិច​ជាមួយ Techron ជួយ​រក្សា​ម៉ាស៊ីន​យានយន្ត​រប​សស់​ពួកគេ​»​។ 




 
​លោក​បន្តថា ៖ « ការធ្វើ​តេស្ត​ដោយ​ប្រ​ឧបករណ៍ Boroscope នៅ​ប្រទេស​កម្ពុជា​នេះ បានបង្ហាញ​ពី​លទ្ធផល​គួ​ឲ្យ​ចាប់អារម្មណ៍ សម្រាប់​ប្រភេទ​រថយន្ត​ចាស់ៗ​ដែល​ចាក់​ប្រេងឥន្ធនៈ​កាល់​តិច​ទៀងទាត់ យើង​ពិនិត្យឃើញថា​នៅក្នុង​ស៊ូ​ប៉ាប់​ម៉ាស៊ីន​គឺ​នៅតែមាន​ស្ថាន​ភាពល្អ​បំផុត​»​។​




 
​ការធ្វើ​តេស្ត​ដោយ​ប្រើ​ឧបករណ៍ Karl Storz Endoscope (Boroscope) ដើម្បី​ពិនិត្យមើល​ផ្នែក​ខាង​ក្នុងនៃ​ប្រព័ន្ធ​ប្រេង​របស់​រថយន្ត ដែល​ធៀប​នឹង​ស្ដង់ដារ​របស់​ក្រុមប្រឹក្សា​សហប្រតិបត្តិ​ការស្រាវជ្រាវ (CRC ) លើ​ប្រព័ន្ធ​វាយតម្លៃ​កំណក​កម្រ​ក្នុង​ស៊ូ​ប៉ាប់ (IVD) ជាមួយ​លទ​ញ​ធ​ផល​ពិន្ទុ 10 គែ​បង្ហាញ​ភាព​ស្អាត​បំផុត​។ ម៉ាស៊ីន​ស្អាត​គឺ​ពិតជា​សំខាន់ ព្រោះ​នៅពេល​មាន​កំណ​កម្រ​រកក​ច្រើនឡើង នោះ​ចំហេះ​ប្រេងឥន្ធនៈ​នឹងត្រូវ​បាន​រំខាន​ដែល​ប៉ះពាល់​ដល់​ដំណើរការ​ម៉ាស៊ីន ថាមពល សន្ទុះ​ម៉ាស៊ីន ម៉ាស៊ីន​ស៊ីប្រេង​ច្រើន និង​ចេញ​ផ្សែង​ច្រើន​។​




 
​លោក Greg Engeler ដែលជា​អ្នកឯកទេស​វិស្វកម្ម​ផ្នែក​ផលិតផល​របស់​ក្រុមហ៊ុន Chevron នៅ​អាស៊ី​ប៉ាស៊ីហ្វិក បាន​មានប្រសាសន៍ថា ៖ «​ការធ្វើ​តេស្ត​ដោយ​ប្រើ​ឧបករណ៍ Boroscope ជួយ​បង្ហាញ​អ្នកបើកបរ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​ស្វែងយល់ថា​មិនមែន​គ្រប់​ប្រភេទ​ប្រេងឥន្ធនៈ​សុទ្ធតែ​ផលិតផល​ឡើង​មានគុណ​ភាពល្អ​ដូចគ្នា​នោះទេ​។​តាមរយៈ​ការធ្វើ​តេស្ត​ដោយផ្ទាល់​នេះ បញ្ជាក់​យ៉ាងច្បាស់​ថា ប្រេងឥន្ធនៈ​កាល់​តិច​ជួយ​ឲ្យ​គ្រប់ផ្នែក​សំខាន់​នៃ​ម៉ាស៊ីន​ស្អាត ដែល​ផ្ដល់នូវ​អត្ថប្រយោជន៍​ដ៍​អស្ចារ្យ ៥ យ៉ាង​ដូចជា ធ្វើ​ឲ្យ​ម៉ាស៊ីន​ខ្លាំង សន្សំសំចៃ​ប្រេង កាត់បន្ថយ​ផ្សែង ម៉ាស៊ីន​ដំណើរ​ការល្អ និង​បង្កើត​ទំនុកចិត្ត​»​។​




 
​លោក​បន្ថែមថា ៖ «​នេះ​ក៏​ជា​លើកដំបូង ដែល​ប្រេងឥន្ធនៈ កាល់​តិច ជាមួយ​បច្ចេកវិទ្យា Techron ថ្មី​បានធ្វើ​តេស្ត​ក្រោម​ស្ដា​ន​ភាព​រថយន្ត​នៅ​កម្ពុជា​ដែល​ចាក់​ប្រេងឥន្ធនៈ​ផ្សេងៗ​នៅក្រោម​លក្ខខណ្ឌ​នៃ​បរិយាកាស កា​បើកបរ និង​ចរាចរណ៍​ដូចគ្នា​។ យើង​ពិត​ជាមាន​មោទនភាព ដែល​បច្ចេកវិទ្យា​លាង​សម្អាត Clean & Glide ចុងក្រោយបង្អស់​នេះ ប​ង្ហ​ញ​ពី​ថាមពល​លាង​សម្អាត​ដ៏​អស្ចារ្យ ដើម្បី​ជួយ​ឲ្យ​ម៉ាស៊ីន​យានយន្ត​របស់​អតិថិជន​យើង​ដំណើរ​ការល្អ​បំផុត​»​។​




 
​ការធ្វើ​តេស្ត​ដោយ​ប្រើ​ឧបករណ៍ Boroscope បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​កាល់​តិច​ដើម្បី​លាង​សម្អាត​ម៉ាស៊ីន​យានយន្ត ស្រប​ពេលដែល​ក្រុមហ៊ុន​នៅតែ​រក្សា​ភាព​ពិតប្រាកដ ដើម្បី​ធ្វើ​ការវិវឌ្ឍ​នៃ Techron® ក្នុងការ​ប្រ​មើ​មើ​លពី​បច្ចេកវិទ្យា​ម៉ាស៊ីន និង​តម្រូវការ​ទីផ្សារ​ក្នុង​តំបន់​នាពេល​អនាគត​។ 




 
​គ្រប់​ប្រេងឥន្ធនៈ​របស់​កាល់​តិច​ទាំងអស់​មាន​ផ្ទុក​នូវ​បច្ចេកវិទ្យា Techron® ដែលជា​សារធាតុ​បន្ថែម​ដែល​បាន​ស្រាវជ្រាវ និង​អភិវឌ្ឍ​អស់​រយៈពេល​ជាង 30 ឆ្នាំ​មកហើយ​ដោយ​ក្រុមហ៊ុន Chevron ជាមួយ​សមាសធាតុ​ហៅថា Polyetheramine ដែល​ត្រូវ​បង្កើតឡើង​ដើម្បី​សម្អាត​ប្រព័ន្ធ​ប្រេង និង​ការពារ​ពី​ការប្រមូលផ្តុំ​នៃ​កំណក​ក្រមរ​។ ប្រេងឥន្ធនៈ​ដែលមាន​គុណភាព​មិនល្អ​អាចធ្វើ​ឲ្យ​មាន​កំណក​ក្រមរ នៅក្នុង​ម៉ាស៊ីន​យានយន្ត​ដែល​តោង​ជាប់​អស់​រយៈពេល​យ៉ាងយូរ​នោះ អាចធ្វើ​ឲ្យ​កម្លាំង​ម៉ាស៊ីន​យានយន្ត​ចុះខ្សោយ ឬ​បាត់បង់​ថាមពល​។​




 
​គុណភាព​នៃ​ប្រេងឥន្ធនៈ​កាល់​តិច​ត្រូវបាន​បញ្ជាក់​អះអាង​ដោយ​ក្រសួងពាណិជ្ជកម្ម​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។ លទ្ធផល​នៃ​ការធ្វើ​តេស្ត​ត្រួតពិនិត្យ​គុណភាព​ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី ២០​ខែកក្កដា​ឆ្នាំ ២០១៨ នៅ​ស្ថានីយ​កាល់​តិច​មួយចំនួន​បានបញ្ជាក់​ពី​ការផ្តល់​នូវ​ប្រេងឥន្ធនៈ​ដែលមាន​គុណភាព​ខ្ពស់​របស់​កាល់​តិច​និង​បរិមាណ​ត្រឹមត្រូវ​សម្រាប់​អតិថិជន​ទាំងអស់​។​




 
​មួយ​ធុង​នៃ​ប្រេងឥន្ធនៈ កាល​តិច ជាមួយ Techron® អាច​លាង​សម្អាត​កំណក​ក្រមរ​ដែល​តោង​ជាប់​បន្ទះ​ប៊ិក​បាញ់​ប្រេង​។ អ្នកបើកបរ​នៅ​កម្ពុជា​ទាំងអស់​អាច​អញ្ជើញ​ទៅកាន់​ស្ថានីយ​កាល់​តិច​ណាមួយ ក្នុងចំណោម​ស្ថានីយ កាល់​តិច​ទាំង 23 នៅ​ទូទាំងប្រទេស ដើម្បី​ទទួលយក​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ 5 យ៉ាងនេះ ហើយ​ប្រើប្រាស់ Techron® ជា​បន្តទៀត​៕     
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com