កីឡាអន្តរជាតិ
អន្តរជាតិ
PSG លេង​ដូច​ខ្ទើយ​? Evra ថា​ខ្លួន​មិនបាន​និយាយ​ក្នុងន័យ​បែបនេះ​ឡើយ​
21, Mar 2019 , 8:59 pm        
រូបភាព
Patrice Evra អតីត​ខ្សែការពារ Manchester United បាន​ច្រានចោល​ការចោទប្រកាន់រ​បស់​ក្លិប Paris Saint Germain ដែលថា​ខ្លួន​ប្រមាថ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ដោយ​អះអាងថា​រូបគេ​ស្រលាញ់​សមាជិក​ក្រុម​ជើងឯក​លី​គ​កំពូល​បារាំង និង​អ្នក​ទាំងអស់គ្នា​។​


 
​ក្លិប​យក្ស​បារាំង បាន​ថ្កោលទោស​ឥរិយាបថ និង​ការនិយាយស្តី​មិន​សមរម្យ​របស់ Evra ដោយ​ចោទថា​រូបគេ​ប្រមាថមើលងាយ​មនុស្ស​ភេទ​ដូចគ្នា​លើ​បណ្តាញ​សង្គម Instagram និង​លេង​សោច​ភ្ជាប់​ជាមួយ​កូនក្រុម PSG ទៀតផង​។ ដេ​អូ​នោះបាន​បង្ហោះ ក្រោយ Manchester United ទម្លាក់ PSG ដោយ​លទ្ធផល ៣-១ ក្នុងជំនួប​ជើង​ទី​២ វគ្គ​១៦​ក្រុម Champions League នៅឯ​កីឡដ្ឋាន Le Parc des Princes ក្នុង​ក្រុងប៉ារីស​។​
 
​យ៉ាងណា​ការ​ចោទ​នេះ ត្រូវបាន Evra ច្រានចោល​ដោយ​គេ​បាន​អះអាងថា​៖ «​ប្រសិនបើ​ខ្ញុំ​ប្រមាថ ឬ​ធ្វើបាប​អ្នកណាម្នាក់​ខ្ញុំ​ពិតជា​សូមទោស​ប៉ុន្តែ​អ្នក​ដឹងថា​វា​មិនមែនជា​ចេតនា​របស់ខ្ញុំ​ទេ​លើ​ការនិយាយស្តី​នេះ​»​។​
 
​វីដេអូ​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​នោះ អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​បារាំង​វ័យ​៣៧​ឆ្នាំ​រូបនេះ​និយាយថា​រូបគេ​បានធ្វើ​វីដេអូ​បែប​កំប្លែង​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​បែរជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង​ប្រើពាក្យ​ប្រមាថមើលងាយ​ដោយ​យល់ថា​រូបគេ «​ប្រឆាំងនឹង​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​» ទៅវិញ​។​
 
 Evra បន្ថែមថា​៖«​ពួកគេ​កំពុង​ព្យាយាម​បំបាក់មុខ​ខ្ញុំ​ដើម្បី​ឲ្យ​ខ្ញុំ​ខ្មាស់​។ មានតែ​ព្រះ​ទេ​ដែល​ដឹង​ពី​ខ្ញុំ​»​។​
 
​វីដេអូ​នេះ​ក៏បាន​ទទួល​ការរិះគន់​ពី​ពិធីករ​ទូរទស្សន៍​កីឡា​លោក Jerome Rothen ដែលជា​អតីត​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​បារាំង និង Monaco របស់គេ​ផងដែរ​។ ប៉ុន្តែ Evra អតីត​ខ្សែការពារ​ឆ្នើម Man Utd បាន​ឆ្លើយតប​ដោយ​គំរាម​ទៅ​លោក Rothen វិញ​ថា «​ត្រូវ​មុខ​មួយ​ដៃ​ឥឡូវ​ហើយ​!»​។​
 
​ឥរិយាបទ​និង​ការនិយាយស្តី​មិន​សមរម្យ​បែបនេះ បាន​នាំ​ឲ្យ​ម្ចាស់​ជើងឯក Ligue 1 ចេញ​សេចក្តី​ថ្លែង​ការ​ថ្កោល​ទៅ Evra នៅ​ថ្ងៃទី​១៩ ខែមីនា​ដោយ​រៀបរាប់ថា​៖«​យើង​សូម​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការប្រមាថ​របស់លោក Patrice Evra ដែល​សំដៅលើ​យើង និង​អតីត​កីឡាករ​របស់​យើង​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​»៕

Tag:
 Patrice Evra
  PSG
© រក្សាសិទ្ធិដោយ thmeythmey.com