អត្ថបទពាណិជ្ជកម្ម
កម្មករ​ឡឥដ្ឋ​ម្នាក់ បានឈ្នះ​រង្វាន់​១០០​លាន​រៀល ពី​ភេសជ្ជៈ ខា​រ៉ា​បាវ​
21, Mar 2019 , 5:39 pm        
រូបភាព
ដោយ: ថ្មីៗ
​យុវជន​ម្នាក់​ដែលជា​កម្មករ​ឡឥដ្ឋ នៅ​ម្ដុំ​ព្រែក​អញ្ចាញ បាន​ត្រូវ​រង្វាន់​ទឹកប្រាក់​១០០​លាន​រៀល ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ​។ អ្នកមាន​សំណាង​រូបនេះ ឈ្មោះ ទុយ អ៊ា​ន់ អាយុ​១៩ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​មេសរ ឃុំ​ព្រែកកុយ ស្រុក​កងមាស ខេត្តកំពង់ចាម ។
 
​នៅ​ចំពោះមុខ​ក្រុមការងារ​ជា​អ្នកតំណាង​ក្រុមហ៊ុន​ចុះទៅ​ប្រគល់​ទឹកប្រាក់​ចំនួន ១០០​លាន​រៀល ដល់​លំនៅដ្ឋាន​ផ្ទាល់ យុវជន ទុយ អ៊ា​ន់  បាន​រៀបរាប់ថា សព្វថ្ងៃ​ជីវភាព​គ្រួសារ​របស់ខ្លួន គឺមាន​ភាពលំបាក​ខ្លាំង ព្រោះ​ឪពុក​ក៏​កំពុង​ធ្លាក់ខ្លួន​ឈឺ ហើយ​ខ្លួន​គ្មាន​មុខរបរ​អ្វី ក្រៅ​ស៊ីឈ្នួល​ធ្វើជា​កម្មករ​ឡឥដ្ឋ​តែប៉ុណ្ណោះ​។ យុវជន​រូបនេះ​បញ្ជាក់ថា ការ​ឈ្នះ​រង្វាន់​ធំ​ពី​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ នៅពេលនេះ ក៏​ជា​រឿង​ចៃដន្យ​បំផុត​ផងដែរ ព្រោះ​តាំងពីដើម​មក ខ្លួន​មិន​ធ្លាប់​គិត​ឡើយ​ថា អាចមាន​សំណាង​បានឈ្នះ​រង្វាន់​ពី​ខា​រ៉ា​បាវ​នោះទេ បើទោះជា​ធ្លាប់​ឃើញ​មាន​អ្នក​ឡើង​ទទួល​ប្រាក់រង្វាន់​តាម​ស្ថានីយ៍ទូរទស្សន៍​ជា​ញឹកញាប់​ក៏ដោយ​។​


 
«​កាលពី​សប្ដាហ៍​កន្លងទៅ​នេះ បន្ទាប់ពី​សម្រាក់​ពី​ការងារ ហើយ​ត្រឡប់​ទៅដល់​ផ្ទះ​វិញ មាន​អារម្មណ៍​ថា​អស់កម្លាំង ខ្ញុំ​ក៏​ទៅ​ទិញ ខា​រ៉ា​បាវ​មួយ​កំប៉ុង​ទទួលទាន ពេល​គាស់​ក្រវិល​កំប៉ុង​ភ្លាម​ក៏​ឃើញ​មាន​រង្វាន់​១០០​លាន​រៀល នៅ​នឹង​ក្រវិល​កំប៉ុង​។ ភ្លាមនោះ ក៏បាន​ប្រាប់​ទៅ​អ្នកលក់ ហើយ​ទូរស័ព្ទ ជូនដំណឹង​ដល់​ក្រុមហ៊ុន​តែម្ដង​។ យុវជន ទុយ អ៊ា​ន់ បាន​បញ្ជាក់ថា ក្រោយពី​ទទួលបាន​ប្រាក់រង្វាន់​ធំ ១០០​លាន​រៀល​នេះ នឹង​យក​មួយចំនួន​ទៅ​ព្យាបាល​ជំងឺ​ឪពុក និង​សង់ផ្ទះ​ឱ្យបាន​សមរម្យ ហើយ​ទុក​មួយចំនួនទៀត សម្រាប់​បង្កើត​អាជីវកម្ម​ទ្រទ្រង់​ជីវភាព​គ្រួសារ​ផងដែរ​ទៅ​ថ្ងៃ​អនាគត​»​។ 
 
​សូមបញ្ជាក់ថា ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់ ដើម្បី​ជាការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន ពោល​គឺមាន​រង្វាន់​ប្រាក់សុទ្ធ ១០០​លាន​រៀល ចំនួន​៦០​រង្វាន់ , ម៉ូតូ ចំនួន​៦០ រង្វាន់ , ទូរស័ព្ទដៃ ចំនួន​៦០ រង្វាន់ រួមជាមួយ​ការផ្តល់ជូន​រង្វាន់​1​ក​ប៉ុង រាប់លាន​កំប៉ុង ដោយ​គ្មាន​ការកំណត់​នោះទេ​។ សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺមាន​តែ​នៅ​សម្បក​កំប៉ុង ដែលមាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែប៉ុណ្ណោះ​៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com