ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា គ្រោង​រៀបចំ​ប្រជុំ​អាស៊ាន ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រះសីហនុ​
22, Mar 2019 , 9:40 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កម្ពុជា នឹង​រៀបចំ​កិច្ចប្រជុំ​អាស៊ាន ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រះសីហនុ ។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​២២ មីនា​។​


 
​ថ្លែង​ចំពោះមុខ​មន្ត្រី និង​ថ្នាក់ដឹកនាំ​ចិន សម្ដេច ហ៊ុន សែន បាន​និយាយថា ការយក​ខេត្ត​ព្រះសីហនុ ជាទី​តាំង​រៀបចំ​កិច្ចប្រជុំ​អាស៊ាន ដោយសារតែ​ខេត្ត​ទេសចរណ៍​មួយ​នេះ កំពុង​មានការ​រីកមុខ​មាត់​ខ្លាំង តាមរយៈ​ការអភិវឌ្ឍ​នៃ​ការវិនិយោគ​បរទេស​។ ហេតុផល​មួយទៀត​នោះ គឺ​ដោយសារ​សម្ដេច ហ៊ុន សែន ចង់​ផ្លាស់ប្តូរ​ទីតាំង​ប្រជុំ​អាស៊ាន ដែល​កម្ពុជា​ធ្លាប់ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​នៅ​ភ្នំពេញ ចំនួន​ពីរលើក​រួចមកហើយ​។​
 
​កន្លងមក​កម្ពុជា បាន​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​អាស៊ាន​ពីរលើក​នៅ​ឆ្នាំ​២០០២ និង​ឆ្នាំ​២០១២៕  

Tag:
 ហ៊ុន សែន​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com