កីឡាអន្តរជាតិ
អន្តរជាតិ
ឥរិយាបទថអាសអាភាស​៖ Ronaldo រួចផុត​ពិន័យ​១​ប្រកួត​ពេល​ប៉ះ Ajax តែ​បង់​ជាង​២​ម៉ឺន​ដុល្លារ​ឲ្យ UEFA
22, Mar 2019 , 9:49 am        
រូបភាព
ដោយ: ថ្មីៗ
​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) បានសម្រេច​ពិន័យ Cristiano Ronaldo ខ្សែប្រយុទ្ធ Juventus ជា​ទឹកប្រាក់ ១៧៧០០​ផោន (២២៧៤៧​ដុល្លារ​អាមេរិក​) ពីបទ​ប្រព្រឹត្ត​ឥរិយាបថ​មិន​សមរម្យ​ពេល​អបអរ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ក្នុង​ជ័យជម្នះ​លើ Atletico Madrid ៣-០ ក្នុង​ក្របខណ្ឌ Champions League​។​



អត្ថបទទាក់ទង
 
 
​ខ្សែប្រយុទ្ធ​ឆ្នើម​វ័យ ៣៤​ឆ្នាំ​រូបនេះ​ហាក់ដូចជា​ធ្វើ​ត្រាប់​តាម​គ្រូបង្វឹក AT-Madrid លោក Diego Simeone ដែល​ប្រើ​អាកប្បកិរិយា​អាសអាភាស​ទៅកាន់​អ្នកគាំទ្រ ខណៈដែល​ក្រុម​ពី​អេ​ស្ប៉ា​ញ​ឈ្នះ Juventus ២-០ កាលពី​ជំនួប​ជើង​ទី​១​។​
 
​ក្នុងជំនួប​ជើង​ទី​២ Ronaldo បានសម្រេច​គ្រាប់​បាល់ Hat-Trick ឲ្យ​ក្រុម​សេះបង្កង់​ហើយ​រូបគេ​បានធ្វើ​កាយវិការ​មិន​ស​ម​រម្យ​ដូច​លោក Simeone ដាក់​អ្នកគាំទ្រ AT-Madrid នៅពេល​អបអរ​គ្រាប់​បាល់​ស៊ុត​ចូល​ទី​៣ ដើម្បី​ជួយ Juventus ឈានទៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​កំពូល​អឺរ៉ុប​នេះ​។​
 
​ទង្វើ​មិន​សមរម្យ​របស់​ម្ចាស់​ពាន Ballon d'Or ៥​សម័យនេះ​ត្រូវ UEFA ពិន័យ​ជា​ប្រា​ក់ជាង​២​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​ដើម្បី​ជាការ​ព្រមាន ដោយ​មិនបាន​ពិន័យ​រូបគេ​មួយ​ប្រកួត​ក្នុង​ក្របខណ្ឌ Champions League នោះឡើយ​។ នេះ​មានន័យថា Ronaldo អាច​លេង​ឲ្យ Juventus ពេល​ប៉ះ Ajax ក្នុងជំនួប​ទាំងពីរ​ជើង​វគ្គ​៨​ក្រុម​ចុងក្រោយ​។​
 
​ករណី​ដូចគ្នានេះដែរ UEFA ក៏បាន​ពិន័យ គ្រូ AT-Madrid លោក Simeone ជា​ប្រាក់​ចំនួន ១៧០០០​ផោន (២២៥០០​ដុល្លារ​អាមេរិក​) បន្ទាប់ពី​ប្រើ​អាកប្បកិរិយា​អាសអាភាស​ក្នុង​ទីលាន​ប្រកួត​៕
 

Tag:
 បាល់ទាត់​
  Cristiano Ronaldo
  Juventus
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com