ជាតិ
២៥ខេត្ត/រាជធានី
«​រាត្រី​សប្បុរសធម៌ ដើម្បី​ដំរី​ខ្មែរ​» នឹង​ប្រារព្ធ​នៅ​ថ្ងៃទី​៣១ មីនា​ខាងមុខនេះ​
25, Mar 2019 , 8:12 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រឿងរ៉ាវ​របស់​«​បុក​វ៉ា​, បាក់​ម៉ៃ​, ខាំ​សែន​និង​អ៊ី​កែវ​» ដែលជា​សត្វ​ដំរី​ទាំង​៤​ក្បាល​ចុងក្រោយ​នៅ​រតនគិរី នឹងត្រូវ​លាតត្រដាង​តាមរយៈ​ការ​បញ្ចាំង​ខ្សែភាពយន្ត​ខ្នាត​ខ្លី ស្តីពី​ដំណើរ​ជីវិត​របស់​ដំរី​ទាំង​៤​ក្បាល នៅក្នុង​កម្មវិធី​«​រាត្រី​សប្បុរសធម៌ ដើម្បី​ដំរី​ខ្មែរ​»​។ កម្មវិធី​នេះ​រៀបចំ​ដោយ​សមាគម​អភិរក្ស​ដំរី​អៃ​រាវ​ត្តា ក្រោម​បរិបាលកិច្ច​ដ៏​ខ្ពង់ខ្ពស់​របស់ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី នឹង​ប្រារព្ធ​ធ្វើ​នៅ​សណ្ឋាគារ Le Royal Raffles រាជធានី​ភ្នំពេញ នា​ថ្ងៃអាទិត្យ ទី​៣១ ខែមីនា ចាប់ពី​ម៉ោង​៦​ល្ងាច​ទៅ​។​



​លោកស្រី ក្លេ​-​ខៃ ចិន្តា នាយិកា​មូលនិធិ​អភិរក្ស​ដំរី​អៃ​រា​វា​ត្តា បាន​ពន្យល់​ពី​មូលហេតុ​ដែល​សមាគម​ចាំបាច់​ត្រូវ​រៀបចំ​កម្មវិធី​«​រាត្រី​សប្បុរសធម៌ ដើម្បី​ដំរី​ខ្មែរ នេះ​ឡើង ដោយសារតែ​ថវិកា​ក្នុង​សមាគម​អភិរក្ស​ដំរី​អៃ​រា​វា​ត្តា​មាន​ចំនួន​តិច​បំផុត ហើយ​ការចំណាយ​សម្រាប់​ចិញ្ចឹម​ថែទាំ​ដំរី​ទាំងនោះ ត្រូវការ​ថវិកា​ច្រើន​។​



​នៅក្នុង​ព្រឹត្តិការណ៍​រាត្រី​សប្បុរសធម៌ ដើម្បី​ដំរី​ខ្មែរ ដែល​ប្រារព្ធ​ធ្វើ​នៅ​សណ្ឋាគារ Le Royal Raffles រាជធានី​ភ្នំពេញ នា​ថ្ងៃអាទិត្យ ទី​៣១ ខែមីនា នេះ រួមមាន​៖ ការ​បញ្ចាំង​វីដេអូ​ខ្លី​ស្តីពី​ការអភិរក្ស​សត្វ​ដំរី​អៃ​រាវ​ត្តា​, ការបង្ហាញ​ក្បាច់គុណ​ល្បុក្កតោ​, ការដេញថ្លៃ​គំនូរ​របស់​វិចិត្រករ​៖ លោក អែម រាម​, លោក ឈឹម សុធី​, លោក នូ សារី និង​ក្រុម​យក្សា រួមទាំង​ការបង្ហាញ​សៀក​រហ័ស​កម្ម និង​ការបង្ហាញ​ម៉ូដ​សំលៀកបំពាក់​ដែល​ច្នៃ​ពី​ក្រ​ណាត​ជនជាតិ​ផងដែរ​៕

​សូម​អញ្ជើញ​ទំនាក់ទំនង​ចូលរួម​កម្មវិធី​នេះ​តាម​ទូរស័ព្ទ​លេខ​៖ 012 214 468 / 012 965 165 ,
​Email: [email protected] ឬ​តាម​តំណ​ភ្ជាប់ Fundraising Gala Cooktail for the Cambodian Elephants












© រក្សាសិទ្ធិដោយ thmeythmey.com