ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជំនឿ​មិន​ត្រឹមត្រូវ និង​ការពិត​អំពី​របប​អាហារ​សម្រក​ទម្ងន់​
22, Mar 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការស្វែងរក​អំពី​ព័ត៌មាន​ទាក់ទង​នឹង​ការ​ស្រក​ទម្ងន់​បាន​គ្រប់​ជ្រុងជ្រោយ​អាចជា​រឿង​ពិបាក​។ ប៉ុន្តែ​ជំនឿ​ដែល​មនុស្ស​ភាគច្រើន​តែង​តែ​ពេញនិយម​នោះ​គ្រាន់តែ​ជា​រឿង​មួយ​ពិតតែ​មួយផ្នែក​ប៉ុណ្ណោះ​។​


 
​ខាងក្រោម​នេះ ខ្ញុំ​សូម​បង្ហាញ​អំពី​ជំនឿ​មិន​ត្រឹមត្រូវ​មួយចំនួន​ទាក់ទង​នឹង​របប​អាហារ​នៃ​ការ​សម្រក​ទម្ងន់​៖
 
​ជំនឿ​មិន​ត្រឹមត្រូវ​៖ អាហារ​ដែល​គ្មាន​ខ្លាញ់ ឬ​ខ្លាញ់​ទាប អាចជួយ​សម្រក​ទម្ងន់​បាន​
 
​ការពិត​៖ អាហារ​ដែល​គ្មាន​ខ្លាញ់ ឬ​មាន​ខ្លាញ់​ទាប ច្រើន​គឺមាន​ជាតិ​ផ្អែម និង​ប្រៃ ហើយ​ក៏មាន​កាឡូរី​ច្រើន​ដែរ​
​ជំនឿ​មិន​ត្រឹមត្រូវ​៖ ការ​ញ៉ាំ​អាហារ​លឿន​នឹង​ជួយ​អ្នក​ឲ្យ​ស្រក​ទម្ងន់​លឿន​
 
​ការពិត​៖ អាហារ​លឿន​មិនមែន​ច្រើនតែ​ជា​អាហារ​ផ្តល់​សុខភាព​ឡើយ​។ អ្នក​ដែល​ញ៉ាំ​អាហារ​លឿន​គឺ​ងាយ​នឹង​បាត់បង់​សាច់ដុំ​ច្រើនជាង​ខ្លាញ់​ទៅទៀត​
​ជំនឿ​មិន​ត្រឹមត្រូវ​៖ ការ​សម្រក​ទម្ងន់​យឺត​គ្រាន់តែ​ជា​វិធីសាស្ត្រ​សម្រាប់​បញ្ជាក់ថា​ស្រក​ទម្ងន់​ប៉ុណ្ណោះ​
 
​ការពិត​៖ មាន​ជម្រើស​ច្រើនណាស់​ដែល​អាច​ប្រើ​ដើម្បី​សម្រក​ទម្ងន់​បាន​។ ចូរ​ប្រុងប្រយ័ត្ន និង​ចៀសវាង​របប​អាហារ​ដែល​មិនមាន​សុវត្ថិភាព និង​សន្យាថា ផ្តល់​លទ្ធផល​មិន​ពិតប្រាកដ​។​
​ចូរ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ខាង​របប​អាហារ​ដើម្បី​មើលថា​តើ​អ្វី​ទៅជា​រឿង​ល្អ​បំផុត​សម្រាប់​អ្នក និង​គោលដៅ​អ្នក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com