ជាតិ
ថ្ងៃនេះ ផ្នែក​ខ្លះ​នៅ​បន្ទាយមានជ័យ បាត់ដំបង និង​សៀមរាប ដាច់ភ្លើង​ដល់​ម៉ោង​៥​ល្ងាច​
22, Mar 2019 , 11:08 am        
រូបភាព
ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ត្រូវដាច់ភ្លើងផងដែរនៅថ្ងៃនេះ។ រូបថត អ៊ូ សុខសាន្ត
ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ត្រូវដាច់ភ្លើងផងដែរនៅថ្ងៃនេះ។ រូបថត អ៊ូ សុខសាន្ត
ដោយ: ថ្មីៗ
​នាយកដ្ឋាន​បញ្ជូន​អគ្គិសនី​នៃ​អគ្គិសនី​កម្ពុជា បានបញ្ជាក់​ពី​ការផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​អនុ​ស្ថានីយ​ប៉ោយប៉ែត បន្ទាយមានជ័យ បាត់ដំបង (CPTL) សៀមរាប​ទី​១ និង​សៀមរាប​ទី​២ នា​ថ្ងៃ​សុក្រ ទី​២២ ខែមីនា នេះ ចាប់ពី​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៥​ល្ងាច​។

 
​បើតាម​លិខិត​ផ្ញើ​ទៅកាន់​ប្រធាន​អគ្គិសនី​ខេត្តសៀមរាប បន្ទាយមានជ័យ និង​បាត់ដំបង នាយកដ្ឋាន​បញ្ជូន​អគ្គិសនី​បានបញ្ជាក់ ការផ្អាក​ការផ្គត់ផ្គង់​នេះ គឺ​ដើម្បី​ឲ្យ​ភាគី​ថៃ​ធ្វើការ​ជួសជុល និង​កែសម្រួល​បរិក្ខារ​អគ្គិសនី​មួយចំនួន​នៅ​អនុ​ស្ថានីយ​អគ្គិសនី Wattananakorn និង Aranyaphathet នៃ​ប្រទេស​ថៃ​។​




 
​នាយក​បញ្ជូន​អគ្គិសនី លោក គង់ ពុ​ទ្ធី បានបញ្ជាក់​ផងដែរ ក្នុងអំឡុងពេល​អនុវត្ត​ការងារ​ទាំងនេះ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ការផ្គត់ផ្គង់​អគ្គិសនី​។ ជាមួយគ្នានេះ លោក​ស្នើ​ដាក់​ឲ្យ​ដំណើរការ​ម៉ាស៊ីន​ផ្ទៃក្នុង​ទាំងអស់​របស់​អគ្គិសនី​សៀមរាប បាត់ដំបង និង​បន្ទាយមានជ័យ​៕

Tag:
 អគ្គិសនី​
© រក្សាសិទ្ធិដោយ thmeythmey.com