ជាតិ
សេដ្ឋកិច្ច
ចំណុចប្លែកនៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលខុសពីផ្លូវផ្សេងៗ
× ភ្នំពេញ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ប្រវែង ១៩០គីឡូម៉ែត្រ និងទទឹង២៤,៥ម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ខែមីនានេះ និងគ្រោងបញ្ចប់នៅខែមីនាឆ្នាំ២០២៣ ។ នេះជាគម្រោងទី១នៅកម្ពុជា ហើយផ្លូវនេះវិនិយោគដោយក្រុមហ៊ុនចិន CRBC ជិត២ពាន់លានដុល្លារ ដែលគេសាងសង់ គ្រប់គ្រង់ រួចផ្ទេរមករដ្ឋាភិបាល។
ផ្លូវ Expressway នេះតភ្ជាប់ចេញពីចំណុចភូមិទី១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ ទៅដល់ភូមិទី១ សង្កាត់លេខ២ ក្រុងព្រះសីហនុ។
តើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះ ខុសប្លែកអ្វីខ្លះពីផ្លូវដែលមានស្រាប់នៅកម្ពុជា?
ផ្លូវល្បឿនលឿននេះ មានសួនចែកទិសចរាចរណ៍នៅចំកណ្តាលទ្រូងផ្លូវ និងរបាំងអមសងខាង, ផ្លូវក្រោមផ្លូវល្បឿនលឿនចំនួន ២៣៧កន្លែង,ស្ពានរំលងផ្លូវចំនួន ២០កន្លែង, សាងសង់លូគ្រប់ប្រភេទចំនួន ២៦៣កន្លែង, ស្ពានតូចចំនួន ៥កន្លែង (ប្រវែងសរុប ១០៥ម៉ែត្រ), ស្ពានធំ និងស្ពានមធ្យមចំនួន ៨០កន្លែង (ប្រវែងសរុប ៦០១៥ម៉ែត្រ), សាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន ៦កន្លែង, ផ្លូវប្រសព្វចំនួន ២៨កន្លែង, សាងសង់តំបន់សេវាកម្ម (ចំណតឈប់សម្រាក) ចំនួន ៣កន្លែង, ចំណតរថយន្តចំនួន ១កន្លែង, មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវ ចំនួន ៤កន្លែង និងបញ្ជរបង់ប្រាក់ចំនួន ៨កន្លែង ព្រមទាំងបំពាក់គ្រឿងបរិក្ខារផ្លូវថ្នល់ រួមមាន ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com