ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន៖ ចិនជាដៃគូវិនិយោគដ៏ធំរបស់កម្ពុជា ហើយកម្ពុជាក៏ត្រូវការអ្នកវិនិយោគបរទេសដទៃដែរ
× ការវិនិយោគពីសំណាក់វិនិយោគិនបរទេស និងក្នុងស្រុកបានជំរុញឲ្យសេដ្ឋកិច្ចកម្ពុជាមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ ជាពិសេសក្នុងពីរទសវត្សរ៍ចុងក្រោយនេះ។ ទោះយ៉ាងណាក៏ដោយប្រមុខរាជរដ្ឋាភិបាលបានស្នើឲ្យអ្នកវិនិយោគិនក្នុងពិភពលោក មកវិនិយោគនៅកម្ពុជាមន្ថែមទៀត ដើម្បីជំរុញកម្ពុជាក្លាយជាប្រទេសអភិវឌ្ឍន៍នាឆ្នាំខាងមុខនេះ។
សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បាននិយាយថា ដ្បិតចិនគឺជាដៃគូវិនិយោគដ៏ធំរបស់កម្ពុជា កម្ពុជាក៏ត្រូវការអ្នកវិនិយោគបរទេសដទៃដែរ។ បើតាមសម្ដេច ហ៊ុន សែន កម្ពុជាមិនបានបិទទ្វាអ្នកវិនិយោគបរទេសដ៏ទៃ ហើយរង់ចាំតែទទួលអ្នកវិនិយោគចិននោះទេ ព្រោះកម្ពុជាកំពុងត្រូវការទុនពីដៃគូរអភិវឌ្ឍនានា ក្នុងការកសាងប្រទេស។ កម្ពុជាស្វាគមន៍គ្រប់វិនិយោគិន ដែលមានបំណងមកវិនិយោគដោយស្របច្បាប់នៅកម្ពុជា ដោយមិនមានការរើសអើងនោះទេ។
សូមស្ដាប់ប្រសាសន៍ប្រមុខរដ្ឋាភិបាល៖
ក្នុងពិធីបើកការរដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែមីនានេះ សម្តេច ហ៊ុនសែន មានប្រសាសន៍ថា៖« ខ្ញុំមិនបានបដិសេធចោលដៃគូរវិនិយោគបរទេសណាទាំងអស់ សូមអញ្ជើញមកវិនិយោគ ព្រោះយើងត្រូវការដៃគូរទាំងអស់»។
បច្ចុប្បន្នកម្ពុជាមានវិនិយោគិនស្ទើតែគ្រប់ប្រទេស ដូចជាប្រទេសវៀតណាម, ថៃ, ម៉ាឡេស៊ី, កូរ៉េខាងត្បូង, ជប៉ុន, អាមេរិក, អឺរ៉ុប និងច្រើនប្រទេសទៀត។នេះជាការឆ្លើយតបរបស់សម្ដេច ទៅនឹងមតិមួយចំនួនដែលបានចោទរដ្ឋាភិបាលកម្ពុជា ថាបើកឱកាសឲ្យតែអ្នកវិនិយយោគចិនច្រើនជាបែកអឺរ៉ុប។
សម្តេចចោទសួរទៅវិញថា៖« តើអ្នកបានមករកស៊ីលើបញ្ហាអ្វី? អ្នកមិនដែលបានស្នើសុំការវិនិយោគពីខ្ញុំផង ហើយទទួលការទាត់ចោលពីខ្ញុំឯណា? អត់មានផង បែរជានិយាយថាស្អីឡើងក្រុមហ៊ុនចិន ស្អីឡើងក្រុមហ៊ុនចិន ចុះបើចិនមកសុំវិនិយោគឲ្យយើងបដិសេធឬយ៉ាងម៉េច? យើងមិនដែលទាត់ចោកក្រុមហ៊ុនណាមួយទេ»៕
© រក្សាសិទ្ធិដោយ thmeythmey.com