កីឡាជាតិ
ជាតិ
កម្ពុជាឈ្នះមេដាយមាស៣ ប្រាក់៣ និងសំរឹទ្ធ៤ពី Special Olympics World Games
× ក្រុមអត្តពលិកខ្សោយសតិបញ្ញាកម្ពុជា បានសាងភាពល្បីល្បាញនៅលើឆាកអន្តរជាតិ ដោយបានឈ្នះមេដាយមាស៣ ប្រាក់៣និងសំរឹទ្ធ៤ ពីព្រឹត្តិការណ៍ Special Olympics World Games 2019 នៅទីក្រុងអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម។ នេះបើតាមទំព័រហ្វេសប៊ុករបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ប៉ុន្តែទំព័រហ្វេសប៊ុកនេះ មិនបានបញ្ជាក់លម្អិតពីឈ្មោះកីឡាករកីឡាការិនី ដែលដណ្តើមបានមេដាយទាំងនេះឡើយ។
នេះអាចចាត់ទុកជាសមិទ្ធផលលើឆាកអន្តរជាតិដ៏ធំធេង របស់គណៈកម្មាធិការជាតិស្ប៉េស្យាលអូឡាំពិកកម្ពុជា ក្រោយពីខកខានចូលរួមប្រកួតលើឆាកអន្តរជាតិ និងទទួលបានលទ្ធផលបែបនេះ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ហើយវា ក៏ជាសមិទ្ធផលប្រវត្តិសម្រាប់កម្ពុជាផងដែរ។
សម្រាប់ព្រឹត្តិការណ៍ Special Olympics World Games 2019 ដែលរៀបចំនៅទីក្រុងអាប៊ុយដាប៊ីប្រទេសអេមីរ៉ាតអារ៉ាប់រួម ចន្លោះពីថ្ងៃទី១៤-២១ ខែមីនា ឆ្នាំ២០១៩ មានអត្តពលិក៧៥០០នាក់មកពី១៩០ប្រទេសចូលរួម ខណៈកម្ពុជាបញ្ជូនប្រតិភូនិងកីឡាករចំនួន១៦រូបឲ្យចូលរួម៕
Tag:
Special Olympics World Games
អេមីរ៉ាតអារ៉ាប់រួម
© រក្សាសិទ្ធិដោយ thmeythmey.com