ជាតិ
សេដ្ឋកិច្ច
លោក វេង សាខុន ហាមមន្ត្រីប្រើយានយន្តរដ្ឋ ក្រៅពីការងារ និងចូលកន្លែងសប្បាយផ្សេងៗ រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន (រូបពីក្រសួង)
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន តាមរយៈសេចក្ដីណែនាំចុះថ្ងៃទី២១ខែមីនា បានបញ្ជាឲ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ប្រើប្រាស់យានយន្តកម្មសិទ្ធិរបស់រដ្ឋ ឬពាក់ស្លាកលេខរដ្ឋ ឲ្យបានត្រឹមត្រូវ។
ក្រសួងកសិកម្មបានណែនាំឲ្យមន្ត្រីប្រើប្រាស់យានយន្តពាក់ស្លាកលេខរបស់រដ្ឋឲ្យបានត្រឹមត្រូវ បើកបរដោយសេចក្ដីថ្លៃថ្នូរ គោរពច្បាប់ចរាចរណ៍ និងមិនប្រើយានយន្តទាំងនោះក្រៅពីម៉ោងបំពេញការងារ ជាពិសេសបើកចូលកន្លែងសប្បាយគ្រប់ប្រភេទ ដូចជាក្លិបកម្សាន្ត ខារ៉ាអូខេ កន្លែងម៉ាស្សា ជាដើម។ បន្ថែមពីនេះក្រសួងណែនាំមន្ត្រីខ្លួន មិនត្រូវអនុញ្ញាតឲ្យអ្នកដទៃប្រើប្រាស់យានយន្តរបស់រដ្ឋ ក្នុងគោលបំណងផ្សេងដែលមិនពាក់ព័ន្ធនឹងការងារនោះទេ។
«លោក លោកស្រីជាថ្នាក់ដឹកនាំអង្គភាព មន្ទីរកសិកម្មរាជធានីខេត្ត នាយកគម្រោង និងមន្ត្រីរាជការគ្រប់រូបនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវអនុវត្តតាមសេចក្ដីណែនាំនេះឲ្យមានប្រសិទ្ធភាព»។ នេះជាការបញ្ជាក់ក្នុងសេចក្ដីណែនាំខាងលើ៕
Tag:
វេងសាខុន
យានយន្តរដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com