ជាតិ
សង្គមជាតិ
EDC នឹងបន្តផ្តាច់អគ្គិសនីជិតមួយថ្ងៃពេញក្នុងសង្កាត់ចំនួន៩នៅភ្នំពេញ នាថ្ងៃទី២៤មីនា រូបភាពបានពីហ្វេសប៊ុក EDC
× ភ្នំពេញ៖ អគ្គិសនីកម្ពុជា(EDC) នឹងបន្តផ្អាកផ្គត់ផ្គង់ភ្លើងបណ្តោះអាសន្ន នៅសង្កាត់ចំនួន៩ ក្នុងរាជធានីភ្នំពេញ និងស្រុកមួយចំនួនទៀត នៅខេត្តកណ្តាល និងខេត្តព្រៃវែង។ ការផ្អាកភ្លើងនេះ នឹងធ្វើឡើងចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៥ល្ងាច នៅថ្ងៃទី២៤មីនាខាងមុខ ដើម្បីផ្លាស់ប្តូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈងាយស្រួលដលើការដ្ឋានពង្រីកផ្លូវ។
បើតាមសេចក្តីជូនដំណឹងរបស់EDC សង្កាត់ទាំង៩នៅក្នុងរាជធានីដែលត្រូវដាច់ភ្លើងមាន សង្កាត់ទួលសង្កែទី២ សង្កាត់គីឡូម៉ែត្រលេខ៦ក្នុងខណ្ឌឫស្សីកែវ, សង្កាត់ឃ្មួញ សង្កាត់ក្រាំងធ្នង់ក្នុងខណ្ឌសែនសុខ។ សង្កាត់សំរោងក្រោម សង្កាត់ត្រពាំងក្រសាំងក្នុងខណ្ឌពោធិ៍សែនជ័យ សង្កាត់គោករកាក្នុងខណ្ឌព្រែកព្នៅ និងសង្កាត់កោះដាច់ សង្កាត់បាក់ខែង ក្នុងខណ្ឌជ្រោយចង្វារ។
ជាមួយគ្នានេះ ស្រុកល្វាឯម ស្រុកខ្សាច់កណ្តាល ស្រុកមុខកំពូល នៅខេត្តកណ្តាល និងស្រុកពាំរាំងខេត្តព្រៃវែង ក៏នឹងដាច់ភ្លើងនៅថ្ងៃជាមួយគ្នានេះផងដែរ។ នេះបើEDC៕
រូបភាពបានពីទំព័រហ្វេសប៊ុក EDC
© រក្សាសិទ្ធិដោយ thmeythmey.com