កំណាព្យ
ជាតិ
រឿង​បន្ទាន់​ត្រូវ​ស្រាយ​!​ ​
24, Mar 2019 , 10:15 am        
រូបភាព
ដោយ: ថ្មីៗ


​បទ កាកគតិ​
 
-​ថ្ងៃ​ចន្ទ​ចាំ​ផ្ទៀង​ ​ក្រែង​អង្គារ​ភ្លៀង​ ​ត្រៀម​ពាង​ដាក់​ទឹក​
​ពុធ​កាន់តែ​ហែង​ ​ក្តៅ​ស្តែង​វរវឹក​ ​​ព្រហស្បតិ៍​ពេលព្រឹក​
​រក​នឹក​អ្នក​ជួយ​។​
 
-​សុក្រ​ស្មុគ​ដូច​សៅរ៍​ ​ ដាច់​ភ្លើង​មេឃ​ក្តៅ​         ​កូនចៅ​ដេក​ព្រួយ​
​ស្រូវ​ស្រែ​ប្រែ​ស្វិត​ ​         ចិត្ត​ចាប់​រញ្ជួយ​ ​        ទឹក ភ្លើង​រាស្ត្រ​ព្រួយ​
​សូមជួយ​កុន​កែ​។​
 
-​អាទិត្យ​ទៅ​ផ្សារ​ ​        ចាប់ផ្តើម​រអារ​ ​ត្រី​សាច់​បន្លែ​
​បារម្ភ​រឿង​ថ្នាំ​ ​គេ​ដាំ​នៅ​ស្រែ​ ​នាំចូល​ផងដែរ​
​ខ្លាច​តែ​គ្រោះថ្នាក់​។​
 
-​គ្រឿងញៀន​ល្បែង​ស្រា ​ល្បី​ក្បែរ​សាលា​ ​  មាន​អ្នក​ភា្ន​ល់​ចាក់​
​ចែកចាយ​លួច​ជក់​ ​វរ​វក់​ដល់​ថ្នាក់​   ខ្លះ​លួច​ប្លន់​ចាក់​
​ព្រោះ​ប្រាក់​ប្រើ​ថ្នាំ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com