ជាតិ
ក្រសួងបរិស្ថាន ប្រាប់​ឲ្យ​ពលរដ្ឋ​បញ្ឈប់​ការទិញ​-​លក់ ដីធ្លី​ក្នុង​តំបន់​ឧទ្យាន​ជាតិ​រាម​
24, Mar 2019 , 12:01 pm        
រូបភាព
ភ្នំពេញ​៖ ក្រសួងបរិស្ថាន បាន​ទទូច​ដល់​ប្រជាជ​ពលរដ្ឋ ដែល កំពុង​កាន់កាប់ និង​លក់ដូរ​ដីធ្លី​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះសីហនុ (​រាម​) ខេត្ត​ព្រះសីហនុ បញ្ឈប់​សកម្មភាព​ល្មើសច្បាប់​នេះ​ជាបន្ទាន់ ដើម្បី​រួចផុត​ពី​ការ​ប្រឈម​មុននឹង​ច្បាប់​។ ការអំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ជនខិលខូច​មួយ​បានប្រកាស​លក់​ដី​ពុះ​ឡូ​តិ៍​ថ្មីៗ​យ៉ាង​អនាធិបតេយ្យ​ដែលមាន​ទីតាំង​ក្នុង​តំបន់​ឧទ្យាន​ជាតិ​រៀម ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង ការពារ និង​អភិរក្ស​របស់​ក្រសួងបរិស្ថាន​។​

 
​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បានបញ្ជាក់​ដូច្នេះ ៖«​គ្មាន​ជនណាម្នាក់​មាន​សិទ្ធិ​យក​ដី​រដ្ឋ​ទៅ​លក់ដូរ និង​ចេញ​បណ្ណ​កម្មសិទ្ធិ​ឱ្យ​បុគ្គល​ណា​បានឡើយ​។ ប្រសិនបើ​បងប្អូន​បន្តសកម្មភាព​ទិញដូរ​ដីធ្លី ដែល​ស្ថិតក្នុង​តំបន់ការពារធម្មជាតិ​ក្រោម​ការបោកប្រាស់​របស់​ជ​ន​ខិលខូច​នោះ​អាចធ្វើឱ្យ​បងប្អូន បង់ប្រាក់​ឥតប្រយោជន៍ បើ​អាជ្ញាធរ​ស្រាវជ្រាវ​ឃើញថា ដី​ដែល​ទិញដូរ​នោះ​ស្ថិតនៅក្នុង​តំបន់​ឧទ្យាន​ជាតិ​»​។​
 
​សូមជម្រាបថា តំបន់​រាម​មាន​ផ្ទៃដី​ទំហំ ១៥០០០​ហិកតា​ត្រូវបាន​បង្កើតជា​ឧទ្យាន​ជាតិ​ព្រះសីហនុ (​រាម​)​ដោយ​ព្រះរាជក្រឹត្យ​នៅ​ឆ្នាំ ១៩៩៣៕
 

រូបភាពពីក្រសួងបរិស្ថាន


Tag:
 ក្រសួងបរិស្ថាន​
  ឧទ្យាន​ជាតិ​ព្រះសីហនុ​
  ព្រះសីហនុ​
  ដីធ្លី​
© រក្សាសិទ្ធិដោយ thmeythmey.com