ជាតិ
វីដេអូ
តើដាំបន្លែក្នុងឡាំងស្នោប៉ះពាល់ដល់សុខភាពដែរឬទេ?
× ភ្នំពេញ៖ ការដាំបន្លែក្នុងឡាំងស្នោ មិនធ្វើឲ្យដំណាំមានជាតិគីមី ដែលប៉ះពាល់ដល់សុខភាពនោះទេ ទោះជាឡាំងស្នោទាំងនោះ ជាឡាំងសិប្បនិម្មិតដែលមានសារធាតុគីមីក៏ដោយ។ នេះជាការបញ្ជាក់របស់អ្នកជំនាញកសិកម្ម លោក យ៉ង សាំងកុមារ។អ្នកជំនាញកសិកម្មរូបនេះ ពន្យល់ដូច្នេះ៖ក្នុងករណីប្រជាពលរដ្ឋចាក់ទឹកក្ដៅក្នុងឡាំងស្នោ វានឹងបញ្ចេញសារធាតុគីមី។ ប៉ុន្តែបើសិនជាប្រជាពលរដ្ឋ យកឡាំងស្នោទៅដាំដំណាំដែលមានដី និង ស្រោចទឹកជាប្រចាំ វានឹងធ្វើឲ្យដីត្រជាក់ ហើយវាមិនបញ្ចេញសារធាតុគីមីប៉ះពាល់ដល់សុខភាពនោះទេ»។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មានThmeyThmey ជាមួយលោក យ៉ង សាំងកុមារ អ្នកជំនាញកសិកម្ម និងជាអតីតស្ថាបនិកអង្គការសេដាកដូចតទៅ៖
Tag:
បន្លែ
ឡាំងស្នោ
កសិកម្ម
យ៉ង សាំងកុមារ
© រក្សាសិទ្ធិដោយ thmeythmey.com