ជាតិ
សម្ដេច ហ៊ុន សែន នឹង​ទៅ​ចិន នៅ​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ ដើម្បី​ចូលរួម​វេទិកា​«​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​»
24, Mar 2019 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បើ​គ្មានអ្វី​ប្រែប្រួល​ទេ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ទៅ​ប្រទេស​ចិន នា​អំឡុងពេល​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ដើម្បី​ចូលរួម​កិច្ចប្រជុំ​គម្រោង​«​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​»​។

 
​ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​២២ មីនា សម្ដេច ហ៊ុន សែន បានប្រកាសថា ក្រៅពី​ចូលរួម​វេទិកា​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​នេះ ស​ម្ដេចក៏​នឹងមាន​កិច្ចការងារ​ពិភាក្សា​លើ​គម្រោង និង​ឯកសារ​ផ្សេងទៀត​ជាមួយ​ភាគី​ចិន នៅ​ខែមេសា​ខាងមុខ​ផងដែរ​។ ក្នុង​ដំណើរ​ទៅ​ប្រទេស​ចិន ក៏មាន​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ជាច្រើនរូប ទៅ​អម​ជាមួយ​សម្ដេច ដើម្បី​សិក្សា​លើ​គម្រោង​នានា​រវាង​ភាគី​ទាំងពីរ​ទៀតផង​។​
 
​សូម​ស្ដាប់​សំឡេង​៖ 


Tag:
 ហ៊ុន សែន​
  ចិន​
  ចូលឆ្នាំ​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com