ជាតិ
សង្គមជាតិ
សាលាដំបូង​ខេត្តកំពង់ចាម បញ្ជា​ឲ្យ​មន្ត្រី​អាវុធហត្ថ​ម្នាក់​ចូល​បង្ហាញខ្លួន ករណី​ហិង្សា និង​ប្រើ​កាំភ្លើង​ភ្ជង់​គេ​
24, Mar 2019 , 2:31 pm        
រូបភាព
​ភ្នំពេញ​៖ អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម បានចេញ​ដីកា​បញ្ជា​ឲ្យ​ឈ្មោះ សាន្ត សុខុម ជា​មន្ត្រី​អាវុធហត្ថ​ខេត្តក្រចេះ ចូល​បង្ហាញខ្លួន នៅមុខ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម ឲ្យ​បាន​មុន​ថ្ងៃទី​១៦ ខែមេសា ដើម្បី​សាកសួរ​លើ​បណ្ដឹង​ព្រហ្មទណ្ឌ​ពីបទ​«​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​គំរាមកំហែង​នឹង​អាវុធ​»​។

 
​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​នេះ ធ្វើឡើង​ក្រោយពី​ទទួលបាន​បណ្តឹង​ពី​ជនរងគ្រោះ​២​នាក់ ដែល​បាន​ចោទ​ជនសង្ស័យ​ដែល​គេ​ស្គាល់​ថា ជា​កូនប្រុស​របស់​មេបញ្ជាកា​រ​អាវុធហត្ថ​ខេត្តក្រចេះ​ផង​នោះ ថា​បានការ​វាយ និង​ភ្ជង់​កាំភ្លើង​លើ​ពួកគេ​។ ករណីនេះ កើតឡើង​នៅ​ថ្ងៃទី​១៩ ខែមីនា  នៅ​ទីតាំង​ហ្គេម​អន​ឡាញ​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​ទី​១ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​៕

© រក្សាសិទ្ធិដោយ thmeythmey.com