កីឡាជាតិ
ជាតិ
AFC U23៖ កម្ពុជាអស់ឱកាសទៅវគ្គបន្ត ក្រោយចាញ់កូរ៉េខាងត្បូង ៦-១
24, Mar 2019 , 9:59 pm        
រូបភាព
ទៀត គឹមហេង ព្យាយាមប្រជែងជាមួយខ្សែការពារកូរ៉េខាងត្បូង។ រូបថត សហព័ន្ធកីឡាបាល់ទាត់​កម្ពុជា
ទៀត គឹមហេង ព្យាយាមប្រជែងជាមួយខ្សែការពារកូរ៉េខាងត្បូង។ រូបថត សហព័ន្ធកីឡាបាល់ទាត់​កម្ពុជា
ដោយ: ថ្មីៗ
ក្រុម​កីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម​២៣​ឆ្នាំ​កម្ពុជា បានរង​បរាជ័យ​ ៦-១ ក្នុងជំនួបពូល H នៃវគ្គជម្រុះ AFC U23 Championship នៅពហុកីឡដ្ឋាន​ជាតិអូឡាំពិក នា​ល្ងាច​អាទិត្យនេះ។ បរាជ័យ​ពីរលើកជាប់ៗ នាំឲ្យកម្ពុជា នៅសល់តែការប្រកួត​បង្គ្រប់​កិច្ចជាមួយឆាយនីសតៃប៉ិ តែប៉ុណ្ណោះ។



មិនខុសពី​ម្ចាស់ផ្ទះនោះឡើយ ឆាយនីសតៃប៉ិបាន​ចាញ់ពី​រប្រកួតផ្ទួន​ដូចគ្នា។ មិន​ចាញ់​កូរ៉េខាងត្បូង ៦-១ កម្ពុជាចាញ់អូស្ត្រាលី ៦-០ ខណៈឆាយនីសតៃប៉ិ ចាញ់កូរ៉េខាងត្បូង ៨-០ ហើយ​បន្ត​ចាញ់​អូស្ត្រាលី ៦-០ នៅ​ថ្ងៃអាទិត្យ​ផងដែរ។ កូរ៉េខាងត្បូង និង​អូស្ត្រាលី ប្រកួត​ដើម្បី​ដណ្តើម​យក​ចំណាត់ថ្នាក់​លេខមួយក្នុងពូល H សម្រាប់ជំនួប​ចុងក្រោយ រីឯកម្ពុជា និងឆាយនីសតៃប៉ិ ប្រកួត​ដើម្បី​រក៣ពិន្ទុបង្ក្រប់កិច្ច​ប៉ុណ្ណោះ។

ជម្រើស​របស់​កម្ពុជា​៖ កែវ សុខ​សិលា (​អ្នកចាំទី​), សេត រ៉​ស៊ី​ប​, អ៊​ន ចាន់​ប៉ូ​លីន (​ប្រធាន​ក្រុម​), ណា​រ៉ុង កក្កដា​, កាន់ ពិសាល​, ទៀត គឹម​ហេង​, អ៊ុក សុវណ្ណ​, យ៉ើ សា​ហ្វី​, សៀង ច​ន្ធា​, ឆេង ម៉េង​, អ៊ិន សូ​ដា​វីដ​៕​

Tag:
 AFC U23
© រក្សាសិទ្ធិដោយ thmeythmey.com