ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ប្រាប់លោក កឹម សុខា ថា «មិនរួចខ្លួនទេ»
25, Mar 2019 , 8:46 am        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពូជា ទទួលព័ត៌មានថា លោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំក្នុងផ្ទះ បានព្យាយាមរារាំងថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ មិនឲ្យសុំសិទ្ធិនយោបាយ។ សម្តេចនាយករដ្ឋមន្រ្តី ហាក់ដូចជាខឹងលោក កឹម សុខា ដែលធ្វើបែបនេះ។



ក្នុងពិធីចែកសញ្ញាបត្រដល់និសិ្សតនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ប្រធានគណបក្សកាន់អំណាច ព្រមានទៅលោក កឹម សុខា យ៉ាងដូច្នេះថា៖«មានអ្នកខ្លះ ជាប់ឃុំក្នុងផ្ទះនៅឡើយទេ តែព្រមានគេ មិនឲ្យសុំសិទ្ធិនយោបាយ។ ចាំតែរួចខ្លួនតើ ខ្ញុំមិនឲ្យរួចខ្លួនទេ។ ឲ្យតែតុលាការកាត់ [ទោស] ហើយ គ្មានរញេរញៃទេ»។  



© រក្សាសិទ្ធិដោយ thmeythmey.com