អត្ថបទពាណិជ្ជកម្ម
ស្រា​បៀ ABC Extra Stout និង Tiger នឹង​ចាប់​រង្វាន់​លើក​ទី​១​នៅ​ចុង​សប្តាហ៍​នេះ​
25, Mar 2019 , 10:24 am        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃអាទិត្យ ទី​៣១ ខែមីនា​ខាងមុខនេះ ស្រា​បៀ ABC Extra Stout និង Tiger នឹង​រៀបចំ​ការចាប់​រង្វាន់​ជ័យ​មង្គល​លើកទីមួយ សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​រដូវ​កាល​ឆ្នាំ ២០១៨-២០១៩​។​
 
​កម្មវិធី​ពិសេស​នេះ នឹងមាន​ការផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ MyTV ចាប់ពី​ម៉ោង​៨​យប់ ដល់​៩​យប់ ដោយមាន​ការចូលរួម​សម្តែង​ដ៏​អស្ចារ្យ ពី​តារាចម្រៀង​ល្បីឈ្មោះ​ជាច្រើនរូប​ដើម្បី​ផ្តល់​ការកម្សាន្ត​សប្បាយ​ជូន​ទស្សនិកជន មានដូចជា លោក ឆន សុវណ្ណ​រាជ និង កញ្ញា មាស សុខ​សោភា​។ 
 
​កម្មវិធី​នេះ ធ្វើឡើង​សម្រាប់តែ​អតិថិជន​ដែល​បាន​ជាវ​ស្រា​បៀ ABC Extra Stout និង Tiger សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​។ សម្រាប់​ការចាប់​រង្វាន់​លើកទីមួយ​នេះ ស្រា​បៀ ABC Extra និង Tiger នឹង​ប្រគល់​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ជាច្រើន​រង្វាន់ ជូន​គូ​ស្វាមីភរិយា​ថ្មី ដែលមាន​មហា​សំណាង​ដូចជា​ដំណើរ​កម្សាន្ត​នៅ​ទីក្រុង​ឡុង​ដ៍ របស់​ស្រា​បៀ ABC Extra Stout ចំនួន ២​រង្វាន់  និង​ដំណើរ​កម្សាន្ត​នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី​និង​ទឹកប្រាក់ ១៥០០ ដុល្លារ របស់​ស្រា​បៀ​Tiger ចំនួន ៥ រង្វាន់​។​


 
​តើ​គូ​ស្វាមីភរិយា​គូ​ណាខ្លះ ជា​ម្ចាស់​រង្វាន់​ដ៏​អស្ចារ្យ​ទាំងនេះ​? 
​សូមកុំ​ភ្លេច​ចូលរួម​ទស្សនា និង​តាមដាន​ទាំងអស់គ្នា​!!!
 
​អបអរ​ពិធី​អាពាហ៍ពិពាហ៍​របស់លោក​អ្នក​ជាមួយ​ស្រា​បៀ​លំដាប់​ពិភពលោក​។ 
 
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕ 

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com