អត្ថបទពាណិជ្ជកម្ម
អ្នកឈ្នះ​ពី​កម្មវិធី​ប្រកួត​ជាងសំណង់​ថ្នាក់ជាតិ ទៅ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ប​ច្ចេកទេស របស់​ក្រុមហ៊ុន SCG នៅ​ប្រទេស​ថៃ
25, Mar 2019 , 11:45 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩៖ SCG (​អេស​ស៊ីជី​) ដែលជា​ក្រុមហ៊ុន​ពហុ​សាជីវកម្ម​ឈានមុខ​គេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ បាន​ដឹកនាំ​អ្នកឈ្នះ​ពី​កម្មវិធី​ប្រកួត​ជាងសំណង់​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៨ ធ្វើ​ទស្សនកិច្ច និង​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ពិសេសៗ​ជាច្រើន នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ប​ច្ចេកទេស​នានា របស់​ក្រុមហ៊ុន អេស​ស៊ីជី ក្នុងប្រទេស​ថៃ​។ ក្រុមហ៊ុន អេស​ស៊ីជី រៀបចំ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​បង្ហាញ​ឲ្យ​អ្នកចូលរួម​ទាំងអស់​យ​ល់​ដឹង​ពី​បច្ចេកទេស និង​បច្ចេកវិទ្យា​សំណង់​នាពេល​បច្ចុប្បន្ន និង​ចូលរួម​គាំទ្រ និង​លើកកម្ពស់​គុណភាព​សំណង់​នៅ​កម្ពុជា​។
 
​អ្នកឈ្នះ​ផ្នែក​ជាងសំណង់​ទាំងនោះ ត្រូវ​បានដឹង​នាំទៅ​កាន់​ប្រទេស​ថៃ ក្រោយពី​ឈ្នះ​ក្នុង​កម្មវិធី​ប្រកួត​ថ្នាក់ជាតិ​ផ្នែក​ប្រក់​ដំបូល និង​បូក​ស៊ីម៉ង់ត៍ ក្នុង​ឆ្នាំ​ទី​១ ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមហ៊ុន SCG និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​របស់​កម្ពុជា​។ នេះ​គឺជា​លើក​ទី​១​ហើយ សម្រាប់​ជាងសំណង់​ទាំងនោះ ដែល​បាន​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​បរទេស ដើម្បី​ជួយ​ឲ្យ​ពួកគាត់​បង្កើន​ចំណេះដឹង​ផ្នែក​សំណង់​។ ជាងសំណង់​ទាំងនោះ ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ពិសេសៗ​ជាច្រើន ដែល​រៀបចំឡើង​នៅឯ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ផ្នែក​បូក​របស់ SCG ក៏ដូចជា​មជ្ឈមណ្ឌល​ប​ណ្តុះ​បណ្តាល​ផ្នែក​ប្រក់​ដំបូល និង​មជ្ឈមណ្ឌល​ផ្នែក​ពិ​ដាន និង​ជញ្ជាំង​។ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​ទាំងនោះ ផ្តល់ឱកាស​ឲ្យ​ជាងសំណង់​ទូទាំង​អាស៊ីអាគ្នេយ៍ ក្នុងការ​ស្រូបយក​បទពិសោធ​ដោយ​ផ្ទាល់ដៃ ជំនាញ និង​បច្ចេកទេស រួម​ជាមួយនឹង​បច្ចេកវិទ្យា និង​សម្ភារៈ​ផ្នែក​សំណង់​ថ្មី​ចុងក្រោយ​គេ​បំផុត ក៏ដូចជា​ទទួល​បានកា​រប​ណ្តុះ​ណ្តា​លពី​ក្រុម​អ្នកជំនាញ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន SCG​។​


 
​លោក ស៊ុម​វ៉ាង ម៉ាន់​ពីមុន​ឆៃ (Somwang Manpimonchai) នាយក​ក្រុមហ៊ុន SCG ប្រចាំ​កម្ពុជា បញ្ជាក់ថា  SCG មាន​មោទកភាព​យ៉ាងខ្លាំង ក្នុងការ​ចូលរួម​លើកកម្ពស់​គុណភាព​សំណង់​នៅ​កម្ពុជា​។ សម្រាប់​លោក​ស៊ុម​វ៉ាង  ដំណើរ​ទស្សនកិច្ច​នេះ​មិន​ត្រឹមតែ​ជា​រង្វាន់​សម្រាប់​អ្នកឈ្នះ​ទូទាំងប្រទេស​នោះទេ ប៉ុន្តែ​ក៏​ដើម្បី​បង្កើន​កម្រិត​ជំនាញ​របស់​ជាងសំណង់ ដែល​ឈ្នះ​ទាំងនោះ​ផងដែរ​។ លោក ស៊ុម​វ៉ាង ម៉ាន់​ពីមុន​ឆៃ បញ្ជាក់ថា​៖«​យើង​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ជាពិសេស និង​ដំណើរ​ទស្សនកិច្ច​សិក្សា​ជាច្រើន សម្រាប់​អ្នកចូលរួម​ទាំងនោះ​។ ខ្ញុំ​សង្ឃឹមថា អ្នកឈ្នះ​ទាំង​៥​នាក់ នឹង​ទទួលបាន​បទពិសោធ​ជាច្រើន និង​ចែករំលែក​បទពិសោធរ​បស់​ពួកគេ​ទៅកាន់​អ្នក​រួមការ​ងារ​របស់​ពួកគាត់ ដើម្បី​លើកទឹកចិត្ត​ឲ្យ​ជាងសំណង់​ផ្សេងទៀត បង្កើន​កម្រិត​ការងារ និង​ជំនាញ​របស់​ពួកគេ​ឲ្យ​កាន់តែ​ល្អប្រសើរ  ដែល​អាចជួយ​លើកកម្ពស់​ឧស្សាហកម្ម​សំណង់​របស់​កម្ពុជា ក្នុង​រយៈពេល​វែង​»​។​
 
​លោក សេង សុភា ដែល​ជាងសំណង់​ម្នាក់ ក្នុងចំណោម​ជាងសំណង់​ទាំង​៥​នាក់ ដែល​ឈ្នះ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ថៃ បាន​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​នេះ ពិត​ជាមាន​អត្ថប្រយោជន៍​ណាស់ សម្រាប់​ខ្លួន ដោយ​លោក​បានទទួល​ចំណេះ​ជាច្រើន ដែលជា​ទុន​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍន៍​ជំនាញ​បន្ថែមទៀត​។ លោក​សេង សុភា បន្ថែម​៖«​ក្រោយពី​ខ្ញុំ​បាន​ទៅ​មើល​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជាច្រើន​របស់ SCG ក្នុងប្រទេស​ថៃ ខ្ញុំ​បាន​មើលឃើញ​ពី​របៀប​ដែល​ជាងសំណង់​អាជីព​កម្ពុជា ត្រូវ​បង្កើន​កម្រិត​គុណភាព​ឧស្សាហកម្ម​សំណង់​នៅ​កម្ពុជា​។ ការងារ​ទាក់ទង​នឹង​សំណង់​មិនមែនជា​ការងារ​ស្រួល​ឡើយ ប៉ុន្តែ​ក្រោយពី​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ ខ្ញុំ​ដឹង​ពី​ចំណុច​ក្នុងការ​ធ្វើ​ឲ្យ​ការងារ​របស់ខ្ញុំ​មាន​គុណភាព​កាន់តែ​ល្អប្រសើរ និង​យល់ដឹង​ពី​មនុស្ស​ដែល​ត្រូវ​ធ្វើការ​ជាមួយ ដើម្បី​បង្កើត​ឲ្យ​មាន​លទ្ធផល​កាន់តែ​ល្អប្រសើរ សម្រាប់​អតិថិជន​កម្ពុជា​»​។ 


 
​ការរៀន​ពី​បច្ចេកទេស​ថ្មីៗ មិន​ត្រឹមតែ​អាច​បង្កើន​កម្រិត​ជំនាញ​របស់​ពួកគាត់ ក្នុងការ​រកប្រាក់​ចំណូល​ឲ្យ​បាន​កាន់តែច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នកឈ្នះ​ទាំងអស់ ក៏មាន​ឱកាស​ក្នុងការ​ទៅ​ទស្សនកិច្ច​នៅ​ទីស្នាក់ការ​កណ្តាល​របស់ SCG ដើម្បី​ត្រួតពិនិត្យ​ព បច្ចេកវិទ្យា​មិន​ប៉ះពាល់​បរិស្ថាន ដ៏​គួរ​ឲ្យ​ទាក់ទាញ​របស់ SCG ផងដែរ ខណៈដែល​ក្រុមហ៊ុន​កំពុង​អភិវឌ្ឍ​សម្ភារ​សំណង់ និង​បច្ចេកវិទ្យា​ថ្មីៗ​។
 
​ក្រុមហ៊ុន SCG មាន​គម្រោង​ពង្រីក​កម្មវិធី​ប្រកួត​ជាងសំណង់​ក្នុង​ឆ្នាំ​២០១៩ តាមរយៈ​ការចុះ​អនុស្សារណៈ​ជាមួយ​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បន្ថែមទៀត ដើម្បី​ផ្តល់​កម្មវិធី​បណ្តុះបណ្តាល​កាន់តែ​ទូលំទូលាយ ក្នុងការ​គ្របដណ្តប់​លើ​សម្ភារ​សាងសង់​បន្ថែមទៀត ដូចជា ស្មា​ត​វូត និង​ស្មា​តបត​។ កម្មវិធី​នេះ បើកចំហ​សម្រាប់​រាល់ ជាងសំណង់​ទាំងអស់ ដែល​ចាប់អារម្មណ៍​លើ​វគ្គ​បណ្តុះបណ្តាល ដោយ​មិនចាំបាច់​ចំណាយ​ប្រា​ក់លើ​ការបង្រៀន និង​ពាក្យ​សុំចូល​ប្រកួត​។ ដើម្បី​ដាក់​ពាក្យសុំ សូម​ទាក់ទង​ទៅកាន់​មជ្ឈមណ្ឌល​ផ្នែក​ជំនា​ក់​ទំនង​របស់ SCG តាមរយៈ​លេខ 095 999 500 ឬ​ចូលទៅ​កាន់​គេហទំព័រ https://www.facebook.com/scgbrandcambodia






 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com