ភ្នំពេញថ្ងៃ ទី២៥ មីនា ឆ្នាំ២០១៩៖ មួយរយៈចុងក្រោយនេះ ទីផ្សារនៃបច្ចេកវិទ្យាស្មាតហ្វូនហាក់ដូចជាឡើងកម្តៅខ្លាំង ដោយក្រុមហ៊ុនធំៗ បានបញ្ចេញនូវផលិតផលពិសេសរបស់ខ្លួន ជាមួយបច្ចេកវិទ្យាកំពូលៗ ដែលធ្វើឱ្យអ្នកប្រើប្រាស់ជាច្រើនពិបាកសម្រេចចិត្ត ថាតើស្មាតហ្វូនមួយណា ដែលពួកគេត្រូវជ្រើសរើស និងស័កិ្តសមបំផុតសម្រាប់ពួកគេ។
ក្នុងពេលនេះ យើងសង្កេតឃើញថា បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានបញ្ចេញនូវកំពូលស្មាតហ្វូនប្រចាំឆ្នាំរបស់ខ្លួនស៊េរី Samsung Galaxy S10 | S10+ កាលពីខែកុម្ភៈកន្លងទៅនេះរួចមក ទីផ្សារទាំងមូលផ្អើលឈូឆរ ជាមួយនឹងបច្ចេករិទ្យា និងសោភ័ណភាព របស់ផលិតផលមួយនេះ។ ជារួម ក្រុមហ៊ុនសាមសុង ពិតជាធ្វើបានល្អឥតខ្ចោះ និងបំពេញចិត្តអ្នកប្រើប្រាស់ ក៏ដូចជាអតិថិជនទាំងអស់ទូទាំងពិភពលោក ឱ្យងាកមកទទួលយកបទពិសោធន៍ដ៏អស្ចារ្យបំផុត នៃកំពូលស្មាតហ្វូនដ៏ល្អឯក គ្មានគូប្រៀបទាំងពីរនេះ។
ជាក់ស្តែងក្នុងទីផ្សារប្រទេសកម្ពុជាម៉ូឌែល Samsung Galaxy S10 | S10+ ពិតជាបានទទួលការស្រឡាញ់គាំទ្រ និងលក់ដាច់យ៉ាងច្រើនលើសលុបលើសពីការរំពឹងទុក។ លោក រតនា សោភ័ណ ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរសព្ទដៃនៃ ក្រុមហ៊ុនសាខាថៃ សាមសុង អេឡិចត្រូនិកប្រចាំកម្ពុជា បានប្រកាសថាកំពូលស្មាតហ្វូន Samsung Galaxy S10 | S10+ ពិតជាលក់ដាច់ខ្លាំងមែនទែន ដោយមានកំណើនស្មើ ១២៥% (កើនឡើង 25%) ធៀបនឹងការលក់របស់ Samsung Galaxy S9 | S9+ ក្នុងឆ្នាំកន្លងទៅ រហូតដល់ថ្នាក់ស្ទើរតែដាច់ស្តុក តាមដេប៉ូចែកចាយរបស់ផលិតផល សាមសុង ផងដែរ។
យ៉ាងណាមិញ លោកក៏បានបន្ថែមទៀតថាទាំងខ្លួនលោកផ្ទាល់ និងក្រុមហ៊ុន សាមសុង នឹងខិតខំព្យាយាមឱ្យអស់ពីលទ្ធភាព ដើម្បីធ្វើការផ្តល់ជូនស្មាតហ្វូនដ៏ល្អឥតខ្ចោះទាំង ២ ស៊េរីនេះ ជូនដល់អតិថិជនទាំងអស់ មិនឱ្យទាស់ចិត្តឡើយ។ ដូច្នេះគ្មានហេតុផលអ្វី ដែលធ្វើឱ្យលោកអ្នកស្ទាក់ស្ទើរចិត្ត ក្នុងការជ្រើសរើសយកស្មាតហ្វូនលំដាប់កំពូលក្នុងក្តីស្រមៃ មកប្រើប្រាស់នោះទេ។
ខាងក្រោមនេះ គឺជាតម្លៃនិងពណ៌របស់ Galaxy S10|S10+ ដែលផ្តល់ជូន៖
- S10 ទំហំ 8GB+128GB = $899 មាន៣ ពណ៌៖ ពណ៌ស, ខ្មៅ និងបៃតង
- S10+ ទំហំ 8GB+128GB= $989 មាន៣ ពណ៌៖ ពណ៌ស, ខ្មៅ និងបៃតង
លោកអ្នកក៏អាចរកជាវកំពូលស្មាតហ្វូន Samsung Galaxy S10 | S10+ បាននៅតាមហាង ឬដេប៉ូចែកចាយទូរសព្ទដៃ និងផលិតផល សាមសុងទាំងអស់ក្នុងប្រទេសកម្ពុជា ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងមកកាន់លេខ 1800 20 3232 ៕
(អត្ថបទពាណិជ្ជកម្ម)