អត្ថបទពាណិជ្ជកម្ម
តែ​កញ្ចុំ​ផ្កា​ម្រេច​កំពត​ផ្តោត​សារសំខាន់​លើ​សុខុមាលភាព​របស់​អ្នកប្រើប្រាស់​
25, Mar 2019 , 4:10 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅ​ឆ្នាំ​២០១៨​នេះ តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Kraft Heinz Group ដែលជា​ក្រុមហ៊ុន​យក្ស​អាមេរិក​ចម្រុះ​ជាតិ​សាសន៍​នៃ​ឧស្សាហកម្ម​អាមេរិក និង​ជា​ក្រុមហ៊ុនមេ​នៃ​ម៉ាក Heinz ketchup បាន​ធ្លាក់ចុះ ១៥ ពាន់​លាន​ដុល្លារ​។
 
​ក្រុមអ្នកវិភាគ​ហិរញ្ញវត្ថុ​យល់ឃើញថា ការធ្លាក់ចុះ​នៃ​តម្លៃ​ភាគហ៊ុន​យ៉ាងគំហុក​នេះ​គឺ​ដោយសារតែ​ការផ្លាស់ប្តូរ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នៃ​ឥរិយាបថ​របស់​អតិថិជន​។​
 
​បើ​យោងតាម​ការសិក្សា​វិទ្យាសាស្ត្រ​ជាច្រើន ចំណីអាហារ​ឧស្សាហកម្ម​ដែល​ត្រូវបាន​កែច្នៃ គឺ​សម្បូណ៌​ដោយ​ជាតិ​ស្ករ ខ្លាញ់ ព្រមទាំង​សារធាតុ​បន្ថែម​ធាតុគីមី ដែលមាន​ផលប៉ះពាល់​ដល់​សុខភាព​។ ជា​លទ្ធផល អ្នកប្រើប្រាស់​កំពុង​ងាក​ចេញពី​ចំណីអាហារ​ឧស្សាហកម្ម ដូចជា​គ្រឿង​បរិភោគ​របស់​ក្រុមហ៊ុន Kraft Heinz និង​ងាក​ទៅ​គាំទ្រ​ផលិតផល​ធម្មជាតិ​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​សុខភាព​វិញ​។​
 
​និន្នាការ​នេះ​គឺជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​គ្រប់​សហគ្រាស​ក​សិ​-​ឧស្សាហកម្ម​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក ដែល​បានជ្រើសរើស​យក​ការផលិត​ផលិតផល​ធម្មជាតិ និង​ចាត់ទុក​សុខភាព​របស់​អ្នក​បរិភោគ ជា​កត្តា​ចម្បង​នៃ​ការធ្វើ​ពាណិជ្ជកម្ម​របស់ខ្លួន​។​
 
​នៅ​កម្ពុជា តែ Kirum កញ្ចុំ​ផ្កា​ម្រេច​កំពត​របស់​សហគ្រាស​ខ​ន​ហ្វី​រេល គឺជា​ផលិតផល​ដ៏​ល្អ​បំផុត​ដែល​ឆ្លើយតប​នឹង​សេចក្តីត្រូវការ​របស់​អតិថិជន​។ «​តែ​» នេះ​ផលិតឡើង​ពី​កញ្ចុំ​ផ្កា​ម្រេច​នៅ​ខេត្តកំពត ដែលជា​ដំណាំ​និមិត្តរូប​របស់​កម្ពុជា​។ ម្រេច​កំពត​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅលើ​ឆាក​អន្តរជាតិ ក្នុងចំណោម​ចុងភៅ​ល្បីៗ​លើ​ពិភពលោក​។ តែ Kirum ត្រូវបាន​ទទួលស្គាល់​ដោយ​អង្គការ Ecocert International SA ថា​ជា​ផលិតផល​សរីរាង្គ​ពិតប្រាកដ​។​
 
​ផ្កា​ម្រេច​កំពត​ត្រូវបាន​ស្រោចស្រព​ដោយ​ទឹកភ្លៀង ប្រើប្រាស់​ជីរ​ធម្មជាតិ និង​ត្រូវបាន​ថែទាំ​យ៉ាង​យកចិត្តទុកដាក់​បំផុត​។ តែ​ម្រេច Kirum ត្រូវបាន​រួមផ្សំ​ជាមួយ​រុក្ខជាតិ​ផ្សេងៗ​ទៀត​ដែល​សុទ្ធសឹងតែ​ជា​ផលិតផល​ធម្មជាតិ ១០០% និង​មាន​ប្រយោជន៍​ដល់​សុខភាព​។ គុណប្រយោជន៍​ចម្បង​នៃ​កញ្ចុំ​ផ្កា​ម្រេច គឺ​ជួយ​បន្សាប​ជាតិពុល​ពី​ក្នុង​រាងកាយ ដោយសារ​សារធាតុ Piperine ដែល​ផ្ទុក​ក្នុង​គ្រាប់​ម្រេច​។ គុណប្រយោជន៍​នេះ​ត្រូវបាន​បញ្ជា​ក់ដោយ​ការស្រាវជ្រាវ​ដែល​ធ្វើឡើង​ដោយ​សហគ្រាស ខន​ហ្វី​រេល និង​អង្គការ​បារាំង Cirad​។ មិនតែប៉ុណ្ណោះ ដំណើរការ​នៃ​ការផលិត​តែ​ម្រេច​ត្រូវបាន​ធានា​ដោយ​វិញ្ញាបនបត្រ​អន្តរជាតិ​។ សហគ្រាស​ខន​ហ្វី​រេល​បាន​បន្ថែម​នូវ​រុក្ខជាតិ​ជាច្រើន​ផ្សេងៗ ដើម្បី​បន្ថែម​នូវ​ប្រសិទ្ធភាព​តែ​ម្រេច​កំពត​។



រុក្ខជាតិ​ទាំងនោះ​មានដូចជា ស្លឹកគ្រៃ ខ្ញី ឬ​ផ្កាម្លិះ វា​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ បង្កើន​កម្លាំង និង​ជួយ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ​។ តែ​ម្រេច​កំពត​គឺជា​តែមួយ​ប្រភេទ​ដ៏​ថ្មី​សន្លាង ផ្សំ​ឡើង​ពី​តែ​ប្រាំ​ប្រភេទ​ផ្សេងគ្នា ហើយ​នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​យើង​យក​កញ្ចុំ​ផ្កា​ម្រេច​មក​កែច្នៃ​ឲ្យ​ទៅ​ប្រយោជន៍​សម្រាប់​សុខុមាលភាព​របស់​អ្នកប្រើប្រាស់​។​
 
​តែ​ម្រេច​កំពត​គឺជា​ផលិតផល​របស់​កម្ពុជា​ដែល​ត្រូវបាន​បញ្ចូល​នៅលើ​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​បច្ចុប្បន្ន​រប​ស់​អ្នកប្រើប្រាស់​ដែល​ចង់បាន​នូវ​ផលិតផល​សរីរាង្គ​ដ៏​ពិតប្រាកដ​។ អ្នកប្រើប្រាស់​មិនមែន​គ្រាន់តែ​ត្រូវការ​ភេសជ្ជៈ​សម្រាប់​បរិភោគ​តែមួយ​មុខ​នោះទេ ប៉ុន្តែ​ភេសជ្ជៈ​នោះ​ត្រូវតែ​ផ្តល់​ផលប្រយោជន៍​ដល់​សុខភាព​ផងដែរ​។ នៅ​ទីបំផុត ប្រឈម​នឹង​ការ​ប្រជែង​នៃ​យុទ្ធសាស្ត្រ​ទីផ្សារ​ឧស្សាហកម្ម ផលិតផល​ធម្មជាតិ​នៅតែ​ជា​យុទ្ធសាស្ត្រ​ដ៏​យោគ​ជ័យ​៕ 
 

Tag:
 កសិកម្ម​
  Confirel
© រក្សាសិទ្ធិដោយ thmeythmey.com