ជាតិ
សង្គមជាតិ
ថ្ងៃ​២៦-២៩​មីនា កម្តៅ នឹង​កើន​ឡើងដល់​៣៤​ទៅ​៣៧​អង្សា​
26, Mar 2019 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​បន្ទាប់ពី​តាមដាន​លក្ខណៈ​អាកាសធាតុ ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​សេចក្តីជូនដំណឹង​ថា ពីថ្ងៃ​ទី​២៦​ដល់​២៩ ខែមីនា កម្តៅ នឹង​កើន​ឡើងវិញ ដែល​កម្រិត​សី​តុ​ណ្ភ​ភាព​អតិបរិមា មាន​ពី​៣៤​ដល់​៣៧​អង្សា​។



​ក្រសួង អះអាងថា ការ​កើន​កម្តៅ​នេះ គឺ​ដោយសារ​ឥទ្ធិពល​នៃ​ការ​ប្រសព្វ​គ្នា​រវាង​សម្ពាធ​ទាប​នៅ​ទិស​ខាងលិច​និង​ពាយព្យ និង​សម្ពាធ​ខ្ពស់​នៃ​តំបន់​ខ្ពង់រាប​ចុះខ្សោយ ដែល​ធ្វើ​ឲ្យ​កម្រិត​ទឹកភ្លៀង​កក់ខែ ក៏​ធ្លាក់ចុះ​ផងដែរ​។ ក្រសួង បញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង​ថា ពីថ្ងៃ​ទី​៣០​ដល់​ខែមីនា ដល់​ថ្ងៃទី​២ ខែមេសា សី​តុ​ណ្ភ​ភាព នឹង​ធ្លា​ក់មក​ត្រឹម​៣០​ទៅ​៣៣​អង្សា​៕  

Tag:
 ក្រសួង​ធនធានទឹក​
  អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com