អត្ថបទពាណិជ្ជកម្ម
អ្នកឈ្មះ៣នាក់ មកពីខេត្តផ្សេងគ្នា ឈ្នះរង្វាន់៤០លានរៀល និង៤លានរៀល ពីស្រាបៀកម្ពុជា
× ដើម្បីលើកស្ទួយរូបិយប័ណ្ណជាតិ ស្រាបៀកម្ពុជាបានផ្លាស់ប្តូររូបិយប័ណ្ណរង្វាន់របស់ខ្លួន ទៅជាប្រាក់រៀលវិញម្តង។ ភ្លាមៗក្រោយការផ្លាស់ប្តូរនេះ ក៏មានអ្នកឈ្នះរង្វាន់ធំ ៤០លានរៀល, ៤លានរៀល និង ៤០ម៉ឺនរៀល ពីក្រវិលកំប៉ុងស្រាបៀកម្ពុជា ជាបន្តបន្ទាប់ផងដែរ។
លោក Michael Sovann (ម៉ៃឃើល សុវណ្ណ) ប្រធានផ្នែករៀបចំកម្មវិធី និងទំនាក់ទំនងសាធារណៈ របស់ស្រាបៀកម្ពុជា បានឲ្យដឹងថា គ្រាន់តែរយៈពេល២ថ្ងៃសោះ កាលពីចុងសប្តាហ៍កន្លងទៅនេះ មានអ្នកឈ្នះរង្វាន់ប្រាក់ ៤០លានរៀល រហូតដល់តែ ៣ នាក់ឯណោះ នៅតាមបណ្តាខេត្តផ្សេងៗគ្នា ក្នុងនោះមាននៅខេត្តបាត់ដំបង សៀមរាប និងក្រុងតាខ្មៅ។
ដោយឡែក នាការប្រគំតន្ត្រីស្រាបៀកម្ពុជា Rock the Nation មានអ្នកឈ្នះរង្វាន់ ៤លានរៀល ២នាក់ និង អ្នកឈ្នះរង្វាន់ ៤០ម៉ឺនរៀល ២នាក់ទៀតផងដែរ។ លោក Michael បញ្ជាក់ថា៖«អ្នកដែលឈ្នះរង្វាន់នៅក្រុងតាខ្មៅ ទាំងរង្វាន់តូច និងធំ យើងបានរៀបចំប្រគល់រង្វាន់ឲ្យពួកគាត់រួចរាល់ហើយនៅលើឆាកប្រគំតន្ត្រីស្រាបៀកម្ពុជា Rock the Nation កាលពីយប់ថ្ងៃអាទិត្យ។ រីឯអ្នកនៅខេត្តបាត់ដំបង និងសៀមរាប យើងក៏បានណាត់ជួបប្តូររង្វាន់ជូនពួកគេឲ្យរួចរាល់ក្នុងសប្តាហ៍នេះដែរ»។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com