អត្ថបទពាណិជ្ជកម្ម
តូយ៉ូតា ប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិនៃការប្រកួត «គំនូររថយន្តក្នុងក្ដីស្រមៃ សម្រាប់ថ្ងៃអនាគត លើកទី១៣»
× កាលពីថ្ងៃទី២៣ ខែមីនាកន្លងទៅ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនបានទទួលស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ លើផលិតផលយានយន្ត និងគ្រឿងបន្លាស់ម៉ាក តូយ៉ូតា បានរៀបចំកម្មវិធីប្រកាសលទ្ធផល និងប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិ នៃកម្មវិធី «ប្រកួតប្រជែងគូរគំនូររថយន្ត ក្នុងក្ដីស្រមៃសម្រាប់ថ្ងៃអនាគតលើកទី១៣» នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ។ កម្មវិធីបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) លោក ហ៊ីរ៉ូយ៉ូគិ អ៊ីតុ អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បុគ្គលិក ឱពុកម្ដាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ កុមារាកុមារី ជាច្រើននាក់ផងដែរ។
លោក ហ៊ីរ៉ូយ៉ូគិ អ៊ីតុ អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានឲ្យដឹងនៅក្នុងពិធីនោះថា ការប្រកួតប្រជែងនាឆ្នាំនេះ ក្រុមហ៊ុនទទួលបានផ្ទាំងគំនូរចូលរួមប្រកួតពីបេក្ខជន ចំនួន ១,២០១ផ្ទាំង ដែលប្រមូលបានពីការប្រកួតប្រជែងគូរគំនូរ នៅតាមសាលារដ្ឋ និងឯកជនផ្សេងៗ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាលខេត្តនានា។ សម្រាប់លោក ហ៊ីរ៉ូយ៉ូគិ នេះគឺជាលទ្ធផលមួយដែលគួរឲ្យភ្ញាក់ផ្អើល និងបានបញ្ជាក់ឲ្យឃើញផងដែរថា ប្អូនៗ និងក្មួយៗជំនាន់ក្រោយ កំពុងតែចូលរួមបង្កើតនូវអ្វីដែលថ្មី និងពោរពេញដោយការច្នៃប្រឌិតខ្ពស់ សម្រាប់ថ្ងៃអនាគតតាមរយៈកាគូរគំនូរនេះ។
សូមរំឮកថា ក្រុមហ៊ុនបានចាប់ផ្ដើមទទួលពាក្យចូលរួមប្រកួតប្រជែងគូរគំនូរនេះចាប់តាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩។ ក្នុងចំណោមរូបគំនូរទាំង ១២០១ផ្ទាំងដែលទទួលបាន គណៈកម្មការជ្រើសរើសបានបែងចែកជាបីក្រុមតាមអាយុ ដែល ក្រុមអាយុទី១ (អាយុក្រោម៨ឆ្នាំ) មានចំនួន ១៧០ផ្ទាំងគំនូរ ក្រុមអាយុទី២ (អាយុពី៨ឆ្នាំ ទៅ ១១ឆ្នាំ) មានចំនួន ៥៧៣ផ្ទាំងគំនូរ និងក្រុមអាយុទី៣ (អាយុ១២ឆ្នាំ ទៅ១៥ឆ្នាំ) មានចំនួន ៤៥៨ ផ្ទាំងគំនូរ។
ក្រោយពីគណៈកម្មការកែ និងវាយតម្លៃលើគំនូរទាំងអស់យ៉ាងសុក្រឹត និងម៉តចត់មក រូបគំនូរស្រស់ស្អាត និងមានអត្ថន័យល្អ ចំនួន ១៣ផ្ទាំង ត្រូវបានជ្រើសរើសសម្រាប់ជ័យលាភី ក្នុងនោះមានរូបគំនូរចំនួន៩ផ្ទាំង ទទួលបានជ័យលាភីពីបណ្ដាប្រទេសផ្សេងៗទៀត នៅលើពិភពលោក។ ចំណែកឯរូបគំនូរ ៣ផ្ទាំង ត្រូវបានជ្រើសរើសដោយថ្នាក់ដឹកនាំក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ឲ្យជាប់ជាផ្ទាំងគំនូរពិសេសនៅក្នុងប្រទេស និងរូបគំនូរ ១ផ្ទាំងត្រូវបានជ្រើសរើសដោយផ្ទាល់ពីលោកអគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ឲ្យជាប់ជាជ័យលាភីអគ្គនាយកក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា)។
សូមមើលឈ្មោះកុមារា និងកុមារី ដែលទទួលបានជ័យលាភី នៅក្នុងបញ្ជីឈ្មោះខាងក្រោមនេះ៖
រូបគំនូរជ័យលារភី ដែលចូលរួមប្រកួតប្រជែងថ្នាក់ពិភពលោកនៅប្រទេសជប៉ុន
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com