Automotive Hall of Fame ជាសារមន្ទីរអាមេរិក ដែលបង្កើតឡើងកាលពីឆ្នាំ១៩៣៩ ដើម្បីឧទ្ទិសដល់អ្នកមានស្នាដៃនានាជាប្រវត្តិសាស្ត្រផ្នែកយានយន្ត។ បច្ចុប្បន្នសារមន្ទីរដ៏ធំស្ថិតក្នុងរដ្ឋ Michigan មួយនេះ បានចារឈ្មោះមនុស្សជិត១០០០នាក់លើពិភពលោក ដែលអ្នកទាំងនោះមានដូចជា ក្រុមអ្នកផលិត ក្រុមផ្សព្វផ្សាយ ក្រុមរចនា អ្នកប្រណាំង យន្តការី ថ្នាក់ដឹកនាំ មន្ត្រី និងអ្នកជំនាញផ្សេងៗដែលពាក់ព័ន្ធយានយន្ត។
មកដល់ពេលនេះ Automotive Hall of Fame បានចារឈ្មោះស្ត្រី៥រូបដ៏គួរឲ្យសម្គាល់ ដោយពួកគេសម្រេចបានសមិទ្ធផលផ្សេងៗគ្នាក្នុងប្រវត្តិសាស្ត្រយានយន្ត។
Janet Guthrie គឺជាស្ត្រីទីមួយដែលបានចូលប្រកួតក្នុងព្រឹត្តិការណ៍ Indy 500 និង Daytona 500។ នៅឆ្នាំ១៩៦៣ Guthrie បានប្តូរអាជីពពីយន្តការីទៅជាអ្នកប្រណាំងយានយន្ត។ គាត់បានចូលរួមប្រកួតប្រជែង៤៧លើកធំៗ ហើយមានឈ្មោះនៅ Motorsports and Sports Car Club of America Hall of Frame។ គាត់ចាប់ផ្តើមអាជីពជាមួយរថយន្ត Jaguar XK120។ មួក និងខោអាវប្រណាំងរបស Guthrie ក៏មាននៅ Smithsonian Institution ផងដែរ។ គាត់ត្រូវចារឈ្មោះនៅសារមន្ទីរក្នុងឆ្នាំ២០១៩នេះ។
២. អ្នកស្រី Bertha Benz (អាល្លឺម៉ង់) មរណភាពក្នុងអាយុ៩៥ឆ្នាំ កាលពីឆ្នាំ១៩៤៤
ស្ថាបនិកយានយន្តលោក Karl Benz ទទួលបានប៉ាតង់រថយន្ត Motorwagen ជាប្រវត្តិសាស្ត្រនៅឆ្នាំ១៨៨៥។ នាថ្ងៃទី៥ ខែសីហា ឆ្នាំ១៨៨៨ អ្នកស្រី Bertha Benz ដែលជាភរិយាបានបើករថយន្តនេះលើចម្ងាយផ្លូវជិត១០០គីឡូម៉ែត្រដើម្បីទៅសួរសុខទុក្ខម្តាយរបស់ខ្លួន។ ទោះបីមិនមានកំណត់ត្រាអ្វីក៏ដោយ ប៉ុន្តែវាអាចជាករណីលើកដំបូងបំផុតដែលស្ត្រីបានរថយន្តលើចម្ងាយផ្លូវដ៏ឆ្ងាយបែបនេះ។ ក្រោយមក លោក Karl Benz លេចចេញគំនិតកែច្នៃជាបន្តបន្ទាប់។ លោកស្រីត្រូវបានចារឈ្មោះចូលក្នុងសារមន្ទីរនៅឆ្នាំ២០១៦។