ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
ទីផ្សារ​កង់​បី​ម៉ាក​បរទេស រីក​កាន់តែ​ធំ​នៅ​កម្ពុជា​
25, Mar 2019 , 7:39 pm        
រូបភាព
​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ កង់​បី​ដែល​ប្រើ​ហ្គាស​ជាច្រើន​ប្រភេទ បាន​វាយលុក​ចូលកាន់​កាប់​ចំណែក​ទីផ្សារ​កង់​បី​ក្នុងប្រទេស​កម្ពុជា​។ នាយ​យ៉ាន បាន​ជួប​សម្ភាស អ្នកនាង ខែ​ក ច័ន្ទ​សូរិយា នាយក​ប្រតិបត្តិ​ទូទៅ​នៃ​ក្រុមហ៊ុន​មួយ​ឈ្មោះ TVS កម្ពុជា ដែល​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​ម៉ូតូ​កង់​បី​ដឹក​អ្នកដំណើរ TVS King Deluxe​។​

 
​អ្នកនាង ខែ​ក ច័ន្ទ​សូរិយា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​ក្រុមហ៊ុន​ខ្លួន ទើបតែ​ប្រលូក​ចូលក្នុង​ទីផ្សារ​កម្ពុជា​នៅ​ឆ្នាំ​២០១៨ ប៉ុន្តែ​ដណ្តើមបាន​ការគាំទ្រ​យ៉ាងច្រើន ក្រុមហ៊ុន​បាន​ផ្តល់ជូន​តម្លៃ​មួយ​សមរម្យ ដែល​អាច​អតិថិជន​មានលទ្ធភាព​ទិញយក​ទៅ​ប្រកប​អាជីវកម្ម​។ ទន្ទឹមនឹងនោះ ក្រៅពី​មាន​ម៉ូតូ​កង់​បី​ដឹក​អ្នកដំណើរ TVS King Deluxe ក៏មាន​លក់​ម៉ូតូ​កង់​បី​ដឹកទំនិញ​គ្រប់​ប្រភេទ  ម៉ូតូ​កង់​បី​ដឹក​សំរាម ម៉ូតូ​កង់​បី​ខ្នាតតូច​សម្រាប់​ពន្លត់​អគ្គិភ័យ និង​មាន​ម៉ូតូ​កង់​បី​សម្រាប់​នគរបាល​ផងដែរ​។ 
 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ស្តាប់​កិច្ច​សម្ភាស​រវាង​នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ និង​អ្នកនាង ខែ​ក ច័ន្ទ​សូរិយា ដូចតទៅ​៖




 








 

© រក្សាសិទ្ធិដោយ thmeythmey.com