ជាតិ
មនុស្ស​យន្ត Sophia ដែលមាន​សញ្ជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត មកកាន់​កម្ពុជា
25, Mar 2019 , 9:21 pm        
រូបភាព
Sophia ចូលរួមជាភ្ញៀវក្នុងកម្មវិធី The Tonight Show Starring Jimmy Fallon
Sophia ចូលរួមជាភ្ញៀវក្នុងកម្មវិធី The Tonight Show Starring Jimmy Fallon
ដោយ: ថ្មីៗ
Sophia the Robot គឺជា​មនុស្ស​យន្ត​ដ៏​វ័យឆ្លាត និង​ល្បីល្បាញ​បំផុត​នៅលើ​ពិភពលោក​។ យោងតាម​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ (UNDP) Sophia នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​នៅ​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ថ្ងៃ​អង្គារ ទី​២៦ ខែមីនា Sophia នឹង​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី Facebook LIVE របស់​ទំព័រ UNDP Cambodia​។​



Sophia គឺជា​មនុស្ស​យន្ត​ដែល​ត្រូវ​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Hanson Robotics របស់​ហុងកុង ហើយ​ដំណើរការ​ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០១៦​មក​។ Sophia មានឈ្មោះ​ល្បីល្បាញ តាមរយៈ​ឡើង​ធ្វើ​សន្ទរកថា និង​បទ​សម្ភាស​ផ្សេងៗ​នៅតាម​បណ្តាសារ​ព័ត៌មាន​លើ​ពិភពលោក​។​

​ក្នុង​ខែតុលា ឆ្នាំ​២០១៧ Sophia ក្លាយជា​មនុស្ស​ដំបូង​បំផុត​ដែល​ទទួលបាន​សញ្ជាតិ​ដូច​មនុស្ស​ទូទៅ ពី​សំណាក់​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត​។ នៅ​ខែវិច្ឆិកា ឆ្នាំ​ដដែល Sophia ទទួលបាន​ពាន Innovation Champions របស់ UNDP ក្នុងនាម​ជា​មនុស្ស​យន្ត​លើកដំបូង​ផងដែរ​។​


សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ក៏បាន​អះអាង​ផងដែរ​ពី​ជំនួប​រវាង​សម្តេច​ជាមួយ​មនុស្ស​យន្ត ប៉ុន្តែ​ប្រមុខ​រដ្ឋាភិបាល​មិន​លើក​ចំឈ្មោះ​របស់ Sophia នោះឡើយ​។





Tag:
 Sophia the Robot
© រក្សាសិទ្ធិដោយ thmeythmey.com