ជាតិ
ពីនេះ ពីនោះ
ពាក្យ «​តំណាប់​»​បើ​ហៅថា​«​ដំណាប់​»​មិន​ត្រឹមត្រូវ​ទេ​
22, Nov 2022 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
«​តំណាប់​ស្វាយ​,​តំណាប់​សំបក​ក្រូច​»​ដែល​គេ​អាច​ហៅ​ម្យ៉ាង​ទៀតថា «​ផែនស្វាយ ឬ​ផែន​សំបក​ក្រូច​» នោះ គេ​មិនអាច​ប្រើ​ជា​ពាក្យ «​ដំណាប់​ស្វាយ ឬ​ដំណាប់​សំបក​ក្រូច​»​បានឡើយ ដោយ​ពាក្យ «​ដំណាប់​» នេះ​មិន​មានន័យថា​ជា​បង្អែម​ក្រៀម​ឡើយ​។ «​ដំណាប់​» មានន័យថា រណ្តៅ​,​រន្ធ ដែល​កើត​ពី​ដាប់​ទៅវិញ​ទេ​។ នេះ​បើ​ផ្អែក​តាម​វចនានុក្រម​ខ្មែរ​។

 
«​តំណាប់​» សំដៅលើ​បង្អែម​គោក​,​ក្រៀម​ដែល​ធ្វើ​ពី​ផ្លៃ​,​មើម​,​ឫស​,​ដើម ឬ​សំបក ដែលមាន​ដូចជា តំណាប់ត្រឡាច​,​តំណាប់ចេក​,​តំណាប់ខ្ញី​,​តំណាប់​គល់​ល្ហុង​,​តំណាប់​សំបក​ក្រូចថ្លុង​,​តំណាប់​សំបក​ក្រូចសើច ជាដើម​៕

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com